ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោ.ភ​សម្លា.ប់​យុវតី​សិស្សសាលា​នៅ​ស្រុក​ចំការលើ

2 ឆ្នាំ មុន
  • កំពង់ចាម

សមត្ថកិច្ច​នគរបាល​ស្រុក​ចំការលើ ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​រូប​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​​នឹង​ករណី​រំលោ.ភ​សម្លា.ប់​យ៉ាង​ព្រៃ.ផ្សៃ​លើ​យុវតី​សិស្សសាលា​វ័យក្មេង​មួយ​រូប

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ចំការលើ ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​រូប​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​​នឹង​ករណី​រំលោ.ភ​សម្លា.ប់​យ៉ាង​ព្រៃ.ផ្សៃ​លើ​យុវតី​សិស្សសាលា​វ័យក្មេង​មួយ​រូប ។

លោក​ខ្លូត ហ៊​ន់ អធិការរង​ស្រុក​ចំការលើ បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា នា​រសៀល​ម៉ោង ៤ ថ្ងៃនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​រូប ហើយ​ករណី​នេះ​ទៀត​សោត ជន​ដែល​រំលោ.ភ​សម្លា.ប់​អ្នក​រង​គ្រោះ​ដែល​ជា​សិស្ស​ថ្នាក់​ទី១២ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ។

យោង​តាម​របា​យការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី រំលោ.ភ​សម្លា.ប់ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ចំការពោត ភូមិ​១១ ឃុំ​ចំការ​អណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម គឺ​មានដំណើរ​រឿងហេតុ​ថា នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ : ៤០​នាទី សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ចំការអណ្តូង បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ អាន សុខ​លី​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បាន​មក​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​ថា បាន​បាត់​មិត្តភក្តិ​ម្នាក់ (​ជន​រង​គ្រោះ​) ឈ្មោះ ឌី​ម ម៉េ​ង​ជូរ ភេទ​ស្រី ដែល​ចេញពី​រៀន​គួរ​ជាមួយ​គ្នា ហើយ​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា.ប់ នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ចំការពោត​ខាងកើត ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ពី ភូមិ​១១ ឃុំ​ចំការ​អណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា បន្ទាប់​មក​សមត្ថកិច្ច​យើងខ្ញុំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ យើង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកស.ព ​គឺ​ពិតជា​ករណី​រំលោ.ភ​សម្លា.ប់​ពិតមែន ដោយនៅ​លើ​ខ្លួនប្រាណ​ជន​រង​គ្រោះ​មាន​ស្នាម​ច្របាច់.ក និង​វាយ​លើ​ផ្ទៃមុខ​របស់​ជន​រង​គ្រោះ នៅ​ត្រង់​ប្រដា.ប់​ភេ.ទ​មាន​ធ្លាក់ឈា.ម ហើយ​រក​ឃើញ​ស្បែកជើង​បុរស​ចំនួន​០១​គូ នៅ​ក្រោម​ស.ព នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ពី​ស.ព មាន​ម៉ូតូ​០២​គ្រឿង ម៉ាក​ហុងដា​ សេ​១២៥ ស៊េរី​២០១៥ ពាក់​ផ្លា​ក​លេខ : ភ្នំពេញ 1SC-2474 លេខ​តួ និង​លេខ​ម៉ាស៊ីន 9216114 ជា​របស់​ជន​រង​គ្រោះ និង​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ សេ​១២៥ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ : ភ្នំពេញ​1K-0961 លេខ​តួ និង​លេខ​ម៉ាស៊ីន 0002473 ដែល​យើង​សង្ស័យ​ថា​ ជា​ម៉ូតូ​របស់​ជនល្មើស ។

បន្ទាប់​ពី​កំណត់​អត្ត​ស​ញ្ញ​ណ​ជនល្មើស​រួច​មក ឧត្តមសេនីយ៍ទោ ឯម កុសល បាន​ចាត់​អោយ​កម្លាំង​ជំនាញ ដឹកនាំ​ដោយ​វរសេនីយ៍​ឯក ចាន់ ហោ អនុប្រធាន​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​ជំនាញ​ស្រុក បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដែល​បាន​គេចខ្លួន ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ កំណត់​បាន​ថា ជនសង្ស័យ​មានឈ្មោះ ម៉ា​ប់ កំសត់ ហៅ​អា​លាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយ​គ្នា បាន​ធ្វើ​សកម្មភាព​ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ពី​សាលារៀន​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ដល់​ចំណុច​កើតហេតុ​នៅ​ព្រៃ​ចំការពោត ។

សមត្ថកិច្ច​ជំនាញ បាន​បន្ត​ការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ខាងលើ ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:១៥​នាទី​រសៀល នៅ​ចំណុច​ក្នុង​ព្រៃ​ចំការ​ក្រោយ​វត្ត មណ្ឌល​វិប្បសនា ស្ថិត​ក្នុង​ភូមិ​ប៉ា​ង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

តាម​ចម្លើយ​បឋម ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព រំលោ.ភ និង​សម្លា.ប់ ហើយ​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​ទៅ​លក់​នៅ​ភ្នំពេញ បាន​តម្លៃ​ម្ភៃ​​ម៉ឺន​រៀល យក​ទៅ​ទិញ​ខោអាវ​ ហើយ​ជិះឡាន​ត្រឡប់​មក​ស្រុក​វិញ ។

នា​រសៀល​ថ្ងៃនេះ សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ។

លោក អ៊ិ​ត និត្យ មេឃុំ​ចំការអណ្តូង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឌី​ម អេ​ង​ជូ កើត​ឆ្នាំ ២០០៥ ជា​សិស្ស​ថ្នាក់​ទី ១២ គឺ​ត្រូវ​បាន​​ក្រុម​ជនល្មើស​ចាប់​រំ​លោ​.​ភ​ស​ម្លា​.​ប់​នៅ​វេលា​ម៉ោង ៥ ល្ងាច នា​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ជន​រង​គ្រោះ រស់នៅ​ជាមួយ​ជីដូន កំព្រា​ឪពុក (​ស្លា.ប់​) និង​ម្តាយ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ។

គួរ​រំលឹកទៀតថា ៖ មហាជន​ថ្កោលទោសករណី​ជនល្មើស​៦​នាក់​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​មួយ​រូប​នៅ​កំពង់ចាម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ