កំពង់ចាម ៖ ពិតជារឿងគួរឱ្យរន្ធ.ត់ក្រៃដែលយុវតីមួយរូបជាសិស្សថ្នាក់ទី ១២ បានជួបគ្រោះអកុសល ពេលចេញពីរៀនគួរត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោយពីត្រូវជនសង្ស័យយ៉ាងហោចណាស់ ៦ នាក់រំលោ.ភនិងសម្លា.ប់យ៉ាងព្រៃផ្សៃនៅស្រុកចំការលើ ខេត្តកំពង់ចាម ។
បើតាមលោក អ៊ិត និត្យ មេឃុំចំការអណ្តូង បានឱ្យដឹងថា សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ខណៈជនរងគ្រោះមានឈ្មោះ ឌីម អេងជូ កើតឆ្នាំ ២០០៥ ជាសិស្សថ្នាក់ទី ១២ គឺត្រូវបានក្រុមជនល្មើសចាប់រំលោ.ភសម្លា.ប់នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកមេឃុំបានបន្តថា ជាមួយគ្នានោះផងដែរ រដ្ឋបាលឃុំថ្មីៗនេះបាននាំនូវសំបុតរមរណភាព និងថវិកាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើចំនួន ២០០ ០០០ រៀលដល់ក្រុមគ្រួសារស.ព ។

បើតាមប្រភពពីមិត្តភ័ក្ររបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា រឿងរ៉ាវនេះគឺពិតជាសាហា.វណាស់ គឺក្មេងស្រីបានជិះម៉ូតូមកពីរៀនសាលានៅឆ្ងាយឆ្លងកាត់ផ្លូវស្ងាត់ ត្រូវជនមិនស្គាល់មុខ មួយក្រុមមានគ្នា ៦ នាក់ បានស្ទាក់ធ្វើបាបប្អូនស្រីជាសិស្សាសាលរៀនដ៏សូត្របូតម្នាក់នេះ ដោយជនល្មើសវាបានប្រើខ្សែទាក់ (ក) នឹងធ្វើបាបលើរូបរាងកាយប្អូនស្រីរហូតដល់បាត់បង់ជីវីតយ៉ាងកំសត់។
ជុំវិញរឿងរ៉ាវនេះផងដែរ មហាជនបានថ្កោលទោស ទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។ ខណៈមិត្តភ័ក្រផ្សេងៗទៀតរបស់ក្មេងស្រីរងគ្រោះ បានបង្ហាញនូវក្តីអាណិតសូរនិងរំលែកទុក្ខដល់គ្រួសារក្មេងស្រីរូបនេះ ដោយសារតែនាងជាមនុស្សស្លូតបូត និងតែងតែជួយទុក្ខធុរៈមិត្តរួមថ្នាក់ជានិច្ចជាកាល ។

ជាក់ស្តែងបើតាមគណនីហ្វេសប៊ុក Jêê Lîñâ បានបង្ហោះថា៖ «Rip ចូលរួមរំលែកទុក្ខផងឯង So Phanny គ្រាន់តែឯងឆាតរូបអោយគ្នាមើលហើយ គ្នាមើលហើយឡើងស្លុតចិត្តណាស់ ចង់យំតាមឯងហើយស៊ូៗណាមិនមែនជាប់សាច់ញាតិអីទេ តែជាប្អូនរបស់មិត្តភ័ក ហើយក៏ជាក្មួយរបស់អ្នកគ្រូលោកគ្រូដែលបានបង្រៀនញុំកាលនៅរៀន ហើយប្អូនស្រីដែស្លាប់ទៅនេះគឺជាមនុស្សដែលធ្លាប់បង្រៀនភាសាថៃអោយញុំចេះយាយ បើតាមចរិកប្អូនវិញ ស្លូតបូតណាស់ ចេះយកអាសារចេះគោរពចាស់ទុំ ហើយស្ដាប់ដំបូលមានបងប្អូនទាំអស់ និយាយរួមទៅគាត់ជាមនុស្សល្អ» ។
សមត្ថកិច្ចប៉ូលីសស្រុកចំការលើនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះមិនទាន់អាចទាក់ទងបាន ថាតើមានការឃាត់ខ្លួនជនល្មើសបានប៉ុន្មាននាក់នៅឡើយទេ ដោយលោកអធិការអះអាងថាកំពុងជាប់ប្រជុំ ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ