ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Pochettino ត្រៀម​ដើរ​ចេញពី PSG ដើម្បី​មក​ដឹកនាំ Man Utd​?

2 ឆ្នាំ មុន

អង់គ្លេស ៖ លោក Ole Gunnar Solskjaer បាន​ដើរ​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United

អង់គ្លេស ៖ លោក Ole Gunnar Solskjaer បាន​ដើរ​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ក្រោយ​ដឹកនាំ​ក្រុម​នេះ មិន​ទទួល​ជោគជ័យ​។ ខណៈ​លោក Michael Carrick ត្រូវ​ទទួល​រ៉ាប់រង​តំណែង​មួយ​នេះ​ជា​បណ្តោះអាសន្ន រហូត​ទាល់តែ​ក្លិប​ស្វែងរក​អ្នក​ថ្មី​មក​ជំនួស​បាន​។

ក្រោយ​ការ​ចាកចេញ​របស់​លោក Ole បណ្តា​គ្រូបង្វឹក​កំពូល​ៗ ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ធ្វើការ​ចុះ​ផ្សាយ ដែល​ជា​បេក្ខភាព​នឹង​ត្រូវ​ចូល​មក​ជំនួស​តំណែង​មួយ​នេះ​។ ប៉ុន្តែ​ក្នុង​នោះ លោក Mauricio Pochettino ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាគរយ​ខ្ពស់​ជាងគេ ដោយ​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុម Man Utd​។

របាយការណ៍​ពី​សារព័ត៌មាន Dailymail បានឱ្យ​ដឹង​ថា លោក Pochettino នឹង​ត្រៀមខ្លួន​ដើរ​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុម PSG ហើយ​វិល​ត្រឡប់​មក​ក្រប​ខណ្ឌ Premier League សារ​ជា​ថ្មី ដើម្បី​មក​ដឹកនាំ​ក្រុម Man Utd ។ អតីត​គ្រូបង្វឹក​ក្រុម Spurs រូប​នេះ កំពុង​មិន​សប្បាយចិត្ត​ខ្លាំង​នៅ​បារាំង ដោយសារ​តែ​គាត់​ត្រូវ​រស់នៅ​សណ្ឋាគារ​តែ​ម្នាក់ឯង ខណៈ​គ្រួសារ​បន្ត​រស់នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។ ហើយ​លោក​ក៏​មាន​បញ្ហា​ជុំវិញ​ការ​គ្រប់គ្រង​លើ​កីឡាករ​កំពូល​ៗ​ដូច​ជា Lionel Messi, Neymar និង Kylian Mbappe នៅ PSG ផង​ដែរ​។

លោក Pochettino ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ Man Utd ពោល​នៅ​មុន​ពេល​ដែល​ក្លិប​នេះ សម្រេច​តែងតាំង​លោក Ole មក​ជំនួស​តំណែង​លោក Jose Mourinho ដែល​ត្រូវ​បណ្តេញចេញ​កាលពី​ខែធ្នូ ឆ្នាំ ២០១៨៕ (​ដកស្រង់​ចេញពី Dailymail និង Eurosport)

លោក Ole Gunnar Solskjaer
លោក Mauricio Pochettino

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ