ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​សាន្ត​ នៅ​តែ​គ្មាន​ឱកាស​សងសឹក​ ​ខណៈ​ធឿ​ន ធា​រ៉ា​ ធ្វើ​ឱ្យ​គូប្រកួត​លើក​ទង់​ស​នៅ​ត្រឹម​ទឹក​ទី​៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​អេ ណា​រ័​ត្ន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ បាន​ធ្វើ​ឱ្យ​កីឡាករ​សេក គឹ​ម​សាន្ត​ មក​ពី​ក្លិប​

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​អេ ណា​រ័​ត្ន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ បាន​ធ្វើ​ឱ្យ​កីឡាករ​សេក គឹ​ម​សាន្ត​ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ បាត់បង់​ឱកាស​សងសឹក​បាន​សម្រេច​សា​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ប្រកួត​គ្នា​អស់​រយៈពេល​៥​ទឹក​ពេញ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ក្នុង​កម្មវិធី​មី​ស៊ី​ល​ថាមពល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​កាលពី​ថ្ងៃអាទិត្យ​ទី​២១ ​វិច្ឆិកា ទីបំផុត​ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​ដាច់​ទាំង​៥​ទឹកតែ​ម្ដង​។

បើ​តាមតែ​គេ​ធ្លាប់​ដឹង​រវាង​កីឡាករ​អេ ណា​រ័​ត្ន​ និង​កីឡាករ​សេក គឹ​ម​សាន្ត​ ធ្លាប់​បាន​ប៉ះ​គ្នា​ច្រើន​លើក​រួច​មក​ហើយ​ ។ ​ប៉ុន្តែ​អេ ណា​រ័​ត្ន​ ធ្វើ​បាន​ល្អ​ជាង ជាក់ស្ដែង​សម្រាប់​ការ​ជួប​គ្នា​រវាង​គេ​ទាំង​ពីរ​លើក​នេះ សេក គឹ​ម​សាន្ត​ ត្រូវ​អេ ណា​រ័​ត្ន ​ធ្វើការ​ព្រមាន​យ៉ាង​ចាស់ដៃ​តាំងពី​ទឹក​ទី​១​មកម៉្លេះ​ ។ ​សេក គឹ​ម​សាន្ត​ព្យាយាម​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​ទាត់​យ៉ាង​គំហុក​សំដៅ​ទៅ​លើ​កន្លែង​សំខាន់​ៗ​​របស់​អេ ណា​រ័​ត្ន​ ប៉ុន្តែ​មិន​ត្រឹមតែ​មិន​អាច់​ចំ​គោលដៅ​បាន​ល្អ​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅ​វិញ​ ត្រូវ​បាន​អេ ណា​រ័​ត្ន​ ម៉ាត់​និង​ទាត់​បក​សង​វិញ​ភ្លាម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ដែល​មក​ពី​ខេត្ត​សៀមរាប​​ម្នាក់​នេះ​ ស្ទើ​តែ​មិន​អាច​តដៃ​រួច​ម្ដង​ៗ​ទៅ​ហើយ ​។

​ទោះជា​យ៉ាងណា​ សេក គឹ​ម​សាន្ត​ ដែល​ជា​កីឡាករ​ជើង​ចាស់ និង​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជោគ​ជា​ម្នាក់​ដែរ​នោះ គេ​មិន​អាច​បោះបង់​ចោលការ​ប្រកួត​ដោយ​ងាយ​នោះ​ឡើយ ទោះបីជា​រង​នូវ​ការ​ដាក់​សម្ពាធ​ពី​គូប្រកួត​យ៉ាងណា​ក៏​ដោយ​។​គឺ​គេ​នៅ​តែ​ព្យា​ប្ដូ​កណ្ដាប់ដៃ​ជាមួយ​អេ ណា​រ័​ត្ន រ​ហូត​ចប់​ទឹក​ទី​៥​។

ចំណែក​កីឡាករ​ធឿ​ន ធា​រ៉ា​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​វិញ​នោះ បាន​ធ្វើ​ឱ្យ​កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​បោះបង់​ចោលការ​ប្រកួត​ត្រឹម​ទឹក​ទី​៣​យ៉ាង​អស់ចិត្ត​បំផុត​ ។ ​គូ​នេះ​គេ​ហ៊ាន​ទាយ​ទុក​មុន​តាំងពី​មិន​ទាន់​ឡើង​សង្វៀន​ប្រកួត​មក​ម៉្លេះ ថា​ពុទ្ធ ឆាយ​រិ​ទ្ធី​ មិន​អាច​តស៊ូ​ប្រកួត​ជាមួយ​ធឿ​ន ធា​រ៉ា​ ដល់​ទឹក​ទី​៥​បាន​ឡើយ​ ។

​ពិតជា​ដូច​ការ​រំ​ពឺ​ង​ទុក​មែន ទោះបីជា​ធឿ​ន ធា​រ៉ា​ មិន​បើក​ការ​វា.យ​សម្រុក​ភ្លាម​ៗ​តាំងពី​ទឹក​ទី​១​ក៏​ដោយ ប៉ុន្តែ​ស្នៀត​ជើង​របស់​គេ​គ្រាន់តែ​ធាក់​ចេញ​ម្ដង​ៗ​ធ្វើ​ឱ្យ​ពុទ្ធ ឆាយ​រិ​ទ្ធី​ស្ទើ​តែ​បោះបង់​ចោលការ​ប្រកួត​ម្ដង​ៗ​ទៅ​ហើយ​ ។ ​មិនតែប៉ុណ្ណោះ​នៅ​ត្រឹម​ទឹក​ទី​៣​ធឿ​ន ធា​រ៉ា ​បាន​ទាត់​ចូល​ពោះ​ទឹក រិ​ទ្ធី​ រហូត​ត្រូវ​បាន​លោក​អា​ជ្ញា​កណ្ដាល​រាប់​៨​ម្ដង​ ទើប​អាច​ក្រោក​ប្រកួត​បន្ត​ទៀត​បាន​ ។ ​លុះ​ចូល​ដល់​ទឹក​ទី​៤​មិន​ទាន់​បាន​មួយ​នាទី​ស្រួលបួល​ផង ធា​រ៉ា​បាន​ទាត់​ចូល​កណ្ដៀតក្អម​យ៉ាង​ធ្ងន់​និង​ធ្វើ​ឱ្យ​ពុទ្ធ ឆាយ​រិ​ទ្ធី​មិន​អាច​ក្រោក​ប្រកួត​បាន​ទៀត​ឡើយ ហើយ​ត្រូវ​បាន​លោក​អ​ជ្ញា​កណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ