ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

F1៖ Hamilton ប្រដេញ​ពិន្ទុ​ខ្លាំង​ជាមួយ Verstappen ក្រោយ​ឈ្នះ​ទីលាន​នៅ​កា​តា

2 ឆ្នាំ មុន

កា​តា ៖ ការ​ឈ្នះ​លើ​២​ទីលាន​ជាប់​ៗ​គ្នា (​ទីលាន​ទី​១៩ និង​ទី​២០) របស់​កីឡាករ Lewis Hamilton បាន​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​ដណ្តើម​

កា​តា ៖ ការ​ឈ្នះ​លើ​២​ទីលាន​ជាប់​ៗ​គ្នា (​ទីលាន​ទី​១៩ និង​ទី​២០) របស់​កីឡាករ Lewis Hamilton បាន​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់ Formula 1 Championship 2021 កាន់តែ​ក្តៅ​គគុក​ថែម​ទៀត​។ ដោយ​ម្ចាស់​ជើងឯក​៧​សម័យកាល​សញ្ជាតិ​អង់គ្លេស​វ័យ​៣៦​ឆ្នាំ​រូប​នេះ កំពុង​តែ​ប្រដេញ​ពិន្ទុ​គ្នា​ជាមួយ​កីឡាករ​ហូ​ឡង់ Max Verstappen ដែល​ឈរ​នៅ​កំពូល​តារាង ខណៈ​ការ​ប្រកួត​នៅ​សល់​២​ទីលាន​ទៀត និង​បញ្ចប់​ការ​ប្រកួត​សម្រាប់​រដូវ​កាល​នេះ ។

ការ​ប្រកួត​ទីលាន​ទី​២០ ដែល​ធ្វើ​ឡើង​លើ​ទីលាន​មានឈ្មោះ​ថា Losail International Circuit នៅ​ទីក្រុង Lusail រដ្ឋ Al Daayen ប្រទេស​កា​តា កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា បាន​បញ្ចប់​ទៅ​ដោយ​កីឡាករ Lewis Hamilton របស់​ក្រុម Mercedes ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ខណៈ​កីឡាករ Max Verstappen របស់​ក្រុម Red Bull បាន​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​អេ​ស្ប៉ា​ញ Fernando Alonso របស់​ក្រុម Alpine-Renault​។

ជាមួយ​ជ័យជម្នះ​នេះ Lewis Hamilton ដែល​ជា​ម្ចាស់​ជ័យជម្នះ​ការ​ប្រកួត​ទីលាន​ទី​១៩ កម្មវិធី Sao Paulo Grand Prix ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា បាន​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​៣៤៣,៥​ពិន្ទុ ដោយ​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ពី​កីឡាករ Max Verstappen ដែល​នៅ​កំពូល​តារាង​មាន​៣៥១,៥​ពិន្ទុ ខណៈ​កីឡាករ​ហ្វាំ​ង​ឡង់ Valtteri Bottas របស់​ក្រុម Mercedes ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​២០៣​ពិន្ទុ​។

ការ​ប្រកួត​បន្ទាប់ (​ទីលាន​២១) កម្មវិធី Saudi Arabian Grand Prix នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​៦ ខែធ្នូ ខាង​មុខ​នេះ មុន​ពេល​ឈាន​ដល់​ការ​ប្រកួត​ទីលាន​ចុង​ក្រោយ​សម្រាប់​រដូវ​កាល​នេះ នៅ​កម្មវិធី Abu Dhabi Grand Prix ៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ