ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ត្រូវ​បញ្ឈប់​ពាក់កណ្តាល​ទី ក្រោយ Dimitri Payet ត្រូវ​ក្បាល​មួយ​ដប​ទឹក

3 ឆ្នាំ មុន

បារាំង ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នៅ​ក្នុង​ក្រប​ខណ្ឌ​បារាំង Ligue 1 រវាង​ក្រុម​ម្ចាស់ផ្ទះ Lyon និង​ក្រុម​ភ្ញៀវ Marseille

បារាំង ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នៅ​ក្នុង​ក្រប​ខណ្ឌ​បារាំង Ligue 1 រវាង​ក្រុម​ម្ចាស់ផ្ទះ Lyon និង​ក្រុម​ភ្ញៀវ Marseille ត្រូវ​បាន​បញ្ឈប់​ពាក់កណ្តាល​ទី បន្ទាប់​ពី​កីឡាករ Dimitri Payet ត្រូវ​បាន​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​គប់​ដប​ទឹក​ត្រូវ​ចំ​ក្បាល​តាំងពី​នាទី​៥​ក្នុង​ការ​ប្រកួត​។

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន BBC បានឱ្យ​ដឹង​ថា ក្រោយ​ហេតុការណ៍​កើតឡើង​ភា្ល​ម​ៗ លោក​អាជ្ញាកណ្តាល Ruddy Buquet បាន​សម្រេច​ឱ្យ​កីឡាករ​ទាំងអស់​របស់​ក្រុម​ទាំង​ពីរ ចូល​ទៅ​កាន់​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​រៀង​ៗ​ខ្លួន​ដើម្បី​ធានា​សុវត្ថិភាព​។ ហើយ​បន្ទាប់​ពី​រង់ចាំ​អស់​ពេល​ជា​យូរ កីឡាករ​របស់​ក្រុម Marseille មិន​បាន​វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ​ទេ​។

ជិត​២​ម៉ោង​បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក មន្ត្រី​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​បញ្ឈប់​ការ​ប្រកួត​ជា​ផ្លូវការ​តែ​ម្តង​។ ខណៈ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ក្នុង​រដូវ​កាល​នេះ ដែល​ខ្សែបម្រើ​ប្រយុទ្ធ Dimitri Payet របស់​ក្រុម Marseille ត្រូវ​បាន​វាយប្រហារ​ដោយ​ដប​ទឹក​ពី​សំណាក់​អ្នកគាំទ្រ​ក្រុម​គូបដិបក្ខ ដែល​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​លី​គ​កំពូល​បារាំង​។

គួរ​រំលឹក​ថា ការ​ប្រកួត​រវាង​ក្រុម Marseille នឹង​ក្រុម Nice កាលពី​ខែសីហា​កន្លង​ទៅ ក៏​ត្រូវ​បាន​បញ្ឈប់​ពាក់កណ្តាល​ទី​ផង​ដែរ នៅ​ពេល​ដែល Payet អតីត​កីឡាករ​របស់​ក្រុម West Ham គប់​ដប​ទឹក​សុទ្ធ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ក្រុម​គូបដិបក្ខ ធ្វើ​ឱ្យ​ពួក​គេ​មានការ​ខឹងសម្បារ​សម្រុកចូល​ទីលាន​ថែម​ទៀត​ផង​។ ដោយនៅ​ពេល​នោះ Nice ត្រូវ​បាន​ដក​អស់​២​ពិន្ទុ ខណៈ​ដែល Payet ក៏​ត្រូវ​ជាប់​បម្រាម​១​ប្រកួត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ