ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ផឹក​កាហ្វេ​2​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ​បាន​ល្អ

9 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ស្ត្រី​ផឹក​កាហ្វេ​ត្រឹម​២​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ oestrogen ។ ប៉ុន្តែ​បញ្ហា​នេះ វា​ក៏​អាស្រ័យ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ នេះ​មាន​ន័យ​ថា

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ស្ត្រី​ផឹក​កាហ្វេ​ត្រឹម​២​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ oestrogen ។ ប៉ុន្តែ​បញ្ហា​នេះ វា​ក៏​អាស្រ័យ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ នេះ​មាន​ន័យ​ថា ការ​កើនឡើង​ឬ​ថយ​ចុះ​វា​អាស្រ័យ​ទៅ​តាម​ជាតិ​សាសន៍​នៃ​ប្រទេស​នានា ។

សម្រាប់​បណ្តា​ស្ត្រី​អាស៊ី អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ដែល​ប្រើប្រាស់​សារធាតុ​កាហ្វេ​អីុន​ប្រមាណ​២០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើនឹង​២​ពែង​របស់​ជនជាតិ​អា​មេ​រិ​ក កម្រិត​អ័រម៉ូន​oestrogen មានការ​កើនឡើង​ធៀប​នឹង​អ្នក​ដែល​ប្រើប្រាស់​តិចតួច ។

ផ្ទុយ​ពី​នេះ​សម្រាប់​បណ្តា​ស្ត្រី​ស្បែក​.​ស​ដែល​ប្រើប្រាស់​កាហ្វេ​ក្នុង​បរិមាណ​ស្មើគ្នា​នឹង​ស្ត្រី​អាស៊ី កម្រិត​អ័រម៉ូន oestrogen របស់​ពួក​គេ​មានការ​ថយ​ចុះ​តិចតួច​ធៀប​នឹង​អ្នក​ដែល​ប្រើប្រាស់​ម្តងម្កាល ។ ចំណែក​បណ្តា​ស្ត្រី​ស្បែក​ខ្មៅ​វិញ គឺ​មានការ​ផ្លាស់​ប្តូរ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លទ្ធផល​នៃ​ការ​សិក្សា​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of Utah សហរដ្ឋអាមេរិក​ដែល​បាន​ពិសោធន៍​លើ​ស្ត្រី​ជាង​២៥០​នាក់​ចន្លោះ​ពី​ឆ្នាំ​២០០៥​ដល់​២០០៧ ។

ប៉ុន្តែ​បណ្តា​ស្ត្រី​ដែល​ទទួល​បាន​សារធាតុ​កាហ្វេ​អីុ​នតា​មរយៈ​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ពពុះ​និង​តែ​បៃតង កម្រិត​អ័រម៉ូន oestrogen​កើតឡើង​ខ្ពស់​មិន​ថា​ពួក​គេ​ជា​ជាតិ​សាសន៍​អ្វី​នោះ​ទេ ។

វេជ្ជបណ្ឌិត Enrique Schisterman មក​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​បាន​ចង្អុលបង្ហាញ​ថា ការ​ប្រើប្រាស់​កាហ្វេ​អុ​ី​ន​ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ថិត​ក្នុង​វ័យ​មានកូន​ពិតជា​មាន​ឥទ្ធិពល​លើ​កម្រិត​អ័រម៉ូន oestrogen ។ រយៈពេល​ខ្លី ការ​ប្រែប្រួល​កម្រិត oestrogen ក្នុង​ចំណោម​ក្រុម​ស្ត្រីជាតិ​សាសន៍​ផ្សេង​គ្នា​មិន​បាន​បង្ហាញ​ថា​មាន​ផល​ប៉ះពាល់​ណាមួយ​ឡើយ​។  យើង​ដឹង​ថា ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន oestrogen វា​ជាប់​ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​មាន​ដូច​ជា​Endometriosis (​ទាក់ទង​នឹង​ជំងឺ​ស្បូន​មួយ​បែប​) osteoporosis (​ជំងឺ​ពុក​ឆ្អឹង​)​ជំងឺមហារីក​ស្បូន (endometrial) មហារីក​ដោះ និង​មហារីក​អូវែរ ៕