ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ចរាចរណ៍ ​សម្លា.ប់​មនុស្ស​​សាហា.វពេកហើយ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖​ ខណៈ​​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​​កើតឡើង​ ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​​៥​រវាង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ​បាន​​បើក​ទៅ​បុក​រថយន្ត​ហ៊ី​ណូ​​ពីក្រោយ​ដែល​ចត​នៅ​ស្ងៀម​ បណ្ដាលឱ្យ​​រួញ​មួយ​កំណាត់​មុខ​​ ស្លា.ប់​

ខេត្តពោធិ៍សាត់ ​៖​ ខណៈ​​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​​កើតឡើង​ ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​​៥​រវាង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ​បាន​​បើក​ទៅ​បុក​រថយន្ត​ហ៊ី​ណូ​​ពីក្រោយ​ដែល​ចត​នៅ​ស្ងៀម​ បណ្ដាលឱ្យ​​រួញ​មួយ​កំណាត់​មុខ​​ ស្លាប់​មនុស្ស​ម្នាក់​​ និងរង​របួសធ្ងន់​ម្នាក់​ កាលពី​វេលា​ម៉ោង​០២​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេសា​ ២០១៦ ​ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ​ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់​ ។

​​ប្រភពឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ុ​ក វុ​ទ្ធី​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ផ្សារ​ស្រុក​​បរិបូរណ៍​ ខេត្តកំពង់​ឆ្នាំង​ (​ជា​ព្រូ​រថយន្ត​)​ ។​ អ្នកបើក​មិន​ស្គាល់ឈ្មោះ ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បំផុត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ​។​ចំណែក​​ខាង​រថយន្ត​ហ៊ី​ណូ​ដែល​ចត​ស្ងៀម​ អ្នកបើក​​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​បាន​​គេចខ្លួន​បាត់​ ។

គ្រោះថ្នាក់​ចរាចរណ៍​​នេះ​ បង្ក​ឡើង​​​ដោយ​​រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង ​ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-2533 ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ ពណ៌​.ស ​ពាក់​ស្លាក​លេខ​ក្រុង​ព្រះសីហនុ 3A-0803 ​ដែល​ខូច​​​ហើយ​បាន​ចត​ទុក​ចោល​​លើ​ចិញ្ចើម​ផ្លូវ​បែរ​មុខ​ទៅ​លិច ​ដើម្បី​រក​ជាង​មក​ជួសជុល ​ដោយ​មាន​ដាក់​មែកឈើ​ពីមុខ​ពីក្រោយ​ ដើម្បី​ធ្វើ​ជា​សញ្ញា​ផង​ដែរ​ ។​

លុះនៅ​វេលា​រំលង​អា​ធ្រា​ត្រ​ ​មុន​ពេល​កើតហេតុ​នោះ​ ក៏​មាន​ភ្លៀងធ្លាក់​​មួយ​មេ​​ធំ​ ហើយ​មាន​ខ្យល់​បំ​ប៉ើង​មែកឈើ​ដែល​ដាក់​ជា​សញ្ញា​នោះ​រប៉ាត់រប៉ាយ​អស់​ ។ ​ពេល​នោះ ​ម្ចាស់​រថយន្ត​បាន​យក​អំ​ពូ​ល​ភ្លើង​​មក​ចាប់​ពីមុខ​ពីក្រោយ ​ដើម្បី​បំភ្លឺ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​បានឃើញ​​ជា​សញ្ញា ​។ ខណៈ​​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​នោះ​ រថយន្ត​​ម៉ាក​សាំ​យ៉ុ​ង​ខាងលើ​ ដែល​មាន​ដឹក​ក្រូចឆ្មា​ពេញ​បាន​បោះ​ពួយ​​យ៉ាង​លឿន​ មក​ពី​កើត ​ទៅ​លិច​ ក្នុង​ទិស​ដៅ​ស្របគ្នា​ ។

​មក​ដល់​ចំណុច​កើតហេតុ​ មិនដឹង​ជា​យ៉ាងម៉េច ​ស្រាប់តែ​មក​បុក​រថយន្ត​ហ៊ី​ណូ ​ដែល​ចត​ស្ងៀម​ពីក្រោយ​បណ្ដាល​ឱ្យ​​ខ្ទេច​មួយ​កំណាត់​​​មុខគាប​ជាប់​អ្នកបើកបរ​បាក់ដៃ​បាក់ជើង​​របួស​យ៉ាងធ្ងន់ធ្ងរ​ និង​ព្រូ​រថយន្ត​ខ្ទេច​ក្បាល ​និង​ដើមទ្រូង​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ។​ លុះ​ទៀប​ភ្លឺ​ ទើប​នាំគ្នា​គាស់​យក​សាកសព​ និង​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​បាន​ ។​ ​