ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ទីបំផុត​! Lionel Messi បើក​គណនី​គ្រាប់​បាល់​ដំបូង​នៅ​ក្នុង​ក្រប​ខណ្ឌ Ligue 1

2 ឆ្នាំ មុន

បារាំង ៖ នៅ​ទីបំផុត ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បើក​គណនី​គ្រាប់​បាល់​លើ​ដំបូង​នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1

បារាំង ៖ នៅ​ទីបំផុត ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បើក​គណនី​គ្រាប់​បាល់​លើ​កដំបូង​នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 របស់​ខ្លួន​ហើយ ក្រោយ​រង់ចាំ​អស់​ច្រើន​ខែ ចាប់តាំងពី​ផ្លាស់​ពី​ក្លិប Barcelona មក​ចូលរួម​ជាមួយ Paris Saint-Germain កាលពីដើម​ខែសីហា​កន្លង​មក​។

នៅ​ជំនួប​ស​ប្តា​ហ៍​ទី​១៤ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Parc des Princes ម្ចាស់ផ្ទះ PSG បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Nantes ដោយ​លទ្ធ​ផល ៣-១ ដែល​៣​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Kylian Mbappe នៅ​នាទី​២ និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​ដោយ​ខ្សែបម្រើ Dennis Appiah នៅ​នាទី​៨១​។ ស្រប​ពេល​គ្រាប់​បាល់​ទី​៣ សម្រេច​បាន​ដោយ Lionel Messi នៅ​នាទី​៨៧ ដែល​ជា​គ្រាប់​បាល់​ដំបូង​នៅ​ក្នុង​លី​គ​កំពូល​បារាំង​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៤​ឆ្នាំ​រូប​នេះ​។ ខណៈ​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Randal Kolo Muani នៅ​នាទី​៧៦​។

តាម​រយៈ​លទ្ធផល​នេះ PSG ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino បន្តកាន់កាប់​តំណែង​កំពូល​តារាង ក្រោយ​ឆ្លងកាត់​១៤​ប្រកួត​កន្លង​មក ឈ្នះ​១២ ស្មើ​១ និង​ចាញ់​១ មាន​៣៧​ពិន្ទុ ដាច់​ក្រុម​លេខ​២ Rennes រហូត​ដល់​១២​ពិន្ទុ​។

គួរ​បញ្ជាក់​ថា គិត​ចាប់តាំងពី​ផ្លាស់​ពី​ក្លិប Barcelona មក​ចូលរួម​ជាមួយ PSG កាលពី​ថ្ងៃ​ទី​១០ ខែសីហា កន្លង​មក Lionel Messi ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ហើយ ពី​ការ​បង្ហាញខ្លួន​សរុប​ចំនួន​៩​ប្រកួត​នៅ​គ្រប់​កម្មវិធី​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ