ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​បំផុត! ភ្នំពេញ​ក្រោ​ន ​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា ក្រោយ​ខកខាន​កាន់​ពានអស់​៥​ជំនាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​គ្រង​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា ជា​លើក​ទី​៧ ក្រោយ​ខកខាន​អស់ ៥​

​រាជធានីភ្នំពេញ ៖ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​គ្រង​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា ជា​លើក​ទី​៧ ក្រោយ​ខកខាន​អស់ ៥​រដូវ​កាល បន្ទាប់​ពី​យកឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹង​កេ​ត ដោយ​លទ្ធផល ១-០ ក្នុង​ជំនួប​បញ្ចប់​រដូវ​កាល នៅ​កីឡដ្ឋាន Smart RSN របស់​ខ្លួន នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ។

ជំនួប​ដ៏​ទាក់ទាញ​នេះ ក្រុម​នាគ​ខៀវ​បឹង​កេ​ត បាន​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ច្រើន ស្រប​ពេល​ភ្នំពេញ​ក្រោ​ន បាន​ដាក់​សម្ពាធ​ខ្លាំង នៅ​វគ្គ​ទី​១ តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បាន​ឡើយ ពោល​គឺ​រង់ចាំ​ដល់​នាទី​៧៣ ទើប​កីឡាករ Yudai Ogawa បាន​ស៊ុត​បាល់​ក្រឡក​ពី​ដៃ​អ្នកចាំទី​បឹង​កេ​ត យ៉ាង​ល្អ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​សិង្ហ​ក្រហម​តែ​ម្ដង ។

ដូច្នេះ​ជ័យជម្នះ​នេះ នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន ក្លាយជា​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ និង​ជា​លើក​ទី​៧ ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ក្លិប ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​១៩​លើក​ឈ្នះ ១៣ ស្មើ ៥ និង​ចាញ់ ១ មាន ៤៤​ពិន្ទុ ស្រប​ពេល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ត្រឹម​សោកស្ដាយ បន្ទាប់​ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ៥-២ ទទួល​បាន​ត្រឹម​ជើងឯក​រង មាន ៤២​ពិន្ទុ ជាមួយ​លទ្ធផល ១៩​ប្រកួត​ឈ្នះ ១៣ ស្មើ​៣ និង​ចាញ់ ៣ ។

ដោយឡែក​ក្រុម​វិសាខា បាន​ធ្លាក់​មក​ឈរ​ចំណាត់ថ្នាក់​លេខ​៣ និង​មាន ៤០​ពិន្ទុ បន្ទាប់​ពី​បន្ដ​ប្រកួត​ស្មើ​ក្រុម​កង​យោធពលខេមរភូមិន្ទ ០-០ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ។ រីឯ​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ បាន​ឡើងឈរ​ចំណាត់ថ្នាក់​៤ ជំនួស​ក្រុម​បឹង​កេ​ត​វិញ បន្ទាប់​ពី​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល ៥-២ ក្នុង​នោះ​ណា​ហ្គា​វើ​ល​ដ៏ មាន ៣៧​ពិន្ទុ ខណៈ​បឹង​កេ​ត មាន ៣៥​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ