យន្តហោះចម្បាំង F-35 របស់អង់គ្លេសតម្លៃជាង ១៣០លានដុល្លារធ្លាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ
យន្តហោះចម្បាំង F-35 របស់អង់គ្លេសបានធ្លាក់ចូលក្នុងសមុទ្រ អំឡុងពេលធ្វើប្រតិបត្តិការជាទម្លាប់នៅសមុទ្រមេឌីទែរ៉ាណេ
យន្តហោះចម្បាំង F-35 របស់អង់គ្លេសបានធ្លាក់ចូលក្នុងសមុទ្រ អំឡុងពេលធ្វើប្រតិបត្តិការជាទម្លាប់នៅសមុទ្រមេឌីទែរ៉ាណេ
យន្តហោះចម្បាំង F-35 របស់អង់គ្លេសបានធ្លាក់ចូលក្នុងសមុទ្រ អំឡុងពេលធ្វើប្រតិបត្តិការជាទម្លាប់នៅសមុទ្រមេឌីទែរ៉ាណេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអង់គ្លេស។
អ្នកបើកយន្តហោះបានលោតចេញ និងបានវិលត្រឡប់ទៅកាន់នាវាផ្ទុកយន្តហោះអង់គ្លេសឈ្មោះ HMS Queen Elizabeth ដោយសុវត្ថិភាព។ ការស៊ើបអង្កេតបានចាប់ផ្តើមធ្វើឡើយដើម្បីរកមូលហេតុនៃការធ្លាក់នោះ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅដែនទឹកអន្តរជាតិ ហើយមិនមានយន្តហោះផ្សេងពាក់ព័ន្ធឡើយ។
ក្រសួងការពារជាតិនិយាយថាខ្លួនមិនទាន់អាចធ្វើអត្ថាធិប្បាយបានឡើយ ខណៈកំពុងមានការស៊ើបអង្កេត។
F-35 គឺជាយន្តហោះចម្បាំងដ៏ថ្លៃ និងទំនើបបំផុតរបស់អង់គ្លេសដោយមានតម្លៃជិត ១០០លានផោនដុល្លារ (ជាង ១៣៤លានដុល្លារ) ក្នុងមួយគ្រឿង។ យន្តហោះនេះអាចចុះចតបញ្ឍរបាន និងរួមបញ្ជូលនូវបច្ចេកវិទ្យាបំបាំងកាយពីរ៉ាដា និងមានល្បឿនលឿនជាងសំឡេង។
ដោយមិនមានយន្តហោះផ្សេងពាក់ព័ន្ធនឹងហេតុការណ៍នោះ ការស៊ើបអង្កេតទំនងជាផ្តោតទៅលើបញ្ហាបច្ចេកទេស និងកំហុសមនុស្ស។
សូមបញ្ជាក់ថា F-35 របស់អង់គ្លេសនេះគឺជាយន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិក។ វាគឺជាការធ្លាក់យន្តហោះ F-35 ដំបូងរបស់អង់គ្លេស៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ