ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Leicester ត្រូវការ​3​ពិន្ទុ​ទៀត​ប៉ុណ្ណោះនឹង​បាន​លើក​ពាន Premier League

7 ឆ្នាំ មុន

អ្នកគាំទ្រ​ក្លិប​មាន់​ខ្នាយ​មាស​Tottenham (Spurs) អស់សង្ឃឹម​យ៉ា​ង​ខ្លាំង​បន្ទាប់​ពី​ក្លិប​សំណព្វចិត្ត​របស់​ខ្លួន​ទទួល​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ជាមួយ​ក្លិប​West Brom ក្នុង​ដី​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៥ មេ​សា

អ្នកគាំទ្រ​ក្លិប​មាន់​ខ្នាយ​មាស​Tottenham (Spurs) អស់សង្ឃឹម​យ៉ា​ង​ខ្លាំង​បន្ទាប់​ពី​ក្លិប​សំណព្វចិត្ត​របស់​ខ្លួន​ទទួល​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ជាមួយ​ក្លិប​West Brom ក្នុង​ដី​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៥ មេ​សា ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​១-១​។ តាម​រយៈ​លទ្ធផល​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្លិប​មាន់​ខ្នាយ​មាសមា​នគ​មា្ល​ត​ពិន្ទុ​ចាញ់​ក្លិប
កញ្ជ្រោង​Leiceter​ដែល​ស្ថិត​នៅ​កំពូល​តារាងចំនួន​៧​ពិន្ទុ​ជាមួយនឹង​សំណល់​៣​ប្រកួត​ចុង​ក្រោយ ។ ប្រសិនបើ​ក្លិប​កញ្ជ្រោង​Leiceter អាច​យកឈ្នះ​ក្លិប​បិសាច​ក្រហម​Manchester United នៅ​ថ្ងៃអាទិត្យ​នេះ ពួក​គេ​នឹង​គ្រង​តំណែង​ជើងឯក​Premier League​ក្នុង​រដូវ​កាល​២០១៥-២០១៦​នេះ​ហើយ ។

ត្រឡប់​មក​មើល​ការ​ប្រកួត​រវាង​ក្លិប​Spurs​និង​ក្លិប​West Brom កាលពី​យប់ម្សិលម្ង៉ៃ​វិញ​ឃើញ​ថា ក្រុម​ទាំង​ពីរ​បាន​គាបសង្កត់​គ្នា​មួយ​តង់​ម្នាក់ ។ ក្រុម Spurs បាន​វាយបក​យ៉ាង​​ខ្លាំងក្លា​នៅ​ក្នុង​តង់​ទី​១​រហូត​ដល់​កីឡាករ Dawson ខ្សែការពារ​របស់​ក្រុម West Brom ភ្លាត់ស្នៀត​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង ក្រោយ​ពី​ការ​ទាត់​បាល់ Free Kick របស់​គូប្រកួត​នៅ​នាទី​ទី​៣៣ ។ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​ស្តារ​មុខមាត់​របស់​ខ្លួន​ឡើង​វិញ​តាម​រយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​ក្រុម Spurs នៅ​នាទី​ទី​៧៣ ហើយ​លទ្ធផល​១-១​នេះ​បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត ។ ១​ពិន្ទុ​របស់ West Brom គឺ​គ្មាន​ន័យ​អ្វី​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​បំផ្លាញ​ក្តី​សុបិន​លើក​ពាន Premier League របស់ Spurs ដែល​ប៉ុនប៉ង​អស់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មកនេះ ៕