ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុងសំរាម​ចល័ត​ជាង​២០០ ត្រៀម​ដាក់​ពង្រាយ​តាម​ទី​សាធារណៈ និង​ផ្សារ​នានា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញៈ ៖ ធុងសំរាម​ចល័ត​ចំនួន​២២៦​ធុង (​ក្នុង​នោះ​ធុង​ដែល​មាន​កង់​រុញ​ចំនួន​១០៣​ធុង និង​អត់​កង់​ចំនួន​១២៣​ធុង​) ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញៈ ៖ ធុងសំរាម​ចល័ត​ចំនួន​២២៦​ធុង (​ក្នុង​នោះ​ធុង​ដែល​មាន​កង់​រុញ​ចំនួន​១០៣​ធុង និង​អត់​កង់​ចំនួន​១២៣​ធុង​) ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​សម្រាប់​យក​ទៅ​ដាក់​ពង្រាយ នៅ​តាម​ទី​សួន​សាធារណៈ និង​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើក​ស្ទួយ​សោភ័ណ​ភាព និង​ថែរក្សា​បរិស្ថាន​ទីក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ក្នុង​ពេល​ចុះ​ពិនិត្យ​ធុងសំរាម បន្ទាប់​ពី​ធ្វើ​រួច កាលពី​ថ្ងៃ​អង្គារ ទី​២៦​មេ​សា​២០១៦​នេះ លោក ប៉ា សុ​ជាតិ​វង្ស  អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៏​ថា  រទេះរុញ​សម្រាប់​ប្រមូល​សំរាម​ចល័ត​ទាំងនេះ នឹង​យក​ទៅ​ប្រើប្រាស់​តាម​ផ្សារ តាម​ទី​សាធារណៈ រមណីយដ្ឋាន និង​តាម​សួនច្បារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​អាច​ប្រើ​ចល័ត តាម​តម្រូវការ​ក្នុង​ការ​ប្រមូល​សំរាម រួមចំណែក​លើកកំពស់​សោភ័ណ​ភាព បរិស្ថាន​ទីក្រុង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​។ 

លោក​បន្ត​ថា រាជធានី​ភ្នំពេញ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជិត​២​លាន​នាក់​ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ផលិត​សំរាម​ប្រមាណ​១៥០០​តោន​ទៅ​ជិត​២០០០​តោន ក្នុង​មួយ​ថ្ងៃ ដែល​ត្រូវ​ដឹក​ចេញ​ទៅ​ក្រៅ​ក្រុង ។ ចំពោះ​ការងារ​សម្អាត​សំរាម គឺ​ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​យើង​ម្នាក់​ៗ​មិន​ចាំបាច់​តែ​អាជ្ញាធរ​ឬ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​នោះ​ទេ​ព្រោះ​យើង​ទាំងអស់​គ្នា​ជា​អ្នក​បង្កើត​សំរាម ដូច្នេះ​យើង​ក៏​ជា​អ្នក​សំអាត​ដែរ ។

ក្នុង​ពេល​នោះ លោក ប៉ា សុ​ជាតិ​វង្ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ចេះ​តែ​ងាយដៃ យក​សំរាម​ទៅ​បោះចោល​ពាស​វាល​ពាស​កាល និង​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ដែល មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន សោភ័ណ​ភាព និង​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​មិន​ត្រូវ​យក​សំរាម​ទៅ​ចោល​ក្នុង​អណ្តូង​លូ ឬ​ក្នុង​ប្រឡាយ​ទេ ៕