ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ​ក្លិប​Leicester ប៊ិៈ​រងគ្រោះថ្នាក់​ដោយ​កង្ហារ​ឧទ្ធម្ភាគចក្រ​នៅ​ក្រុង​ឡុ​ង

8 ឆ្នាំ មុន

Demarai Gray ខ្សែបម្រើ​ឆ្នើម​ក្លិប Leicester ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ប៊ិះ​រងគ្រោះថ្នាក់​ដល់​ជីវិត​ក្នុង​ពេល​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ចូលរួម​ពិធី​ប្រកាស​រង្វាន់​កីឡាករ​ឆ្នើម​របស់​សមាគម​កីឡាករ​បាល់ទាត់​អាជីព​(PFA)​នៅ​ទីក្រុង​ឡុ​ង

Demarai Gray ខ្សែបម្រើ​ឆ្នើម​ក្លិប Leicester ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ប៊ិះ​រងគ្រោះថ្នាក់​ដល់​ជីវិត​ក្នុង​ពេល​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ចូលរួម​ពិធី​ប្រកាស​រង្វាន់​កីឡាករ​ឆ្នើម​របស់​សមាគម​កីឡាករ​បាល់ទាត់​អាជីព​(PFA)​នៅ​ទីក្រុង​ឡុ​ង ចក្រភព​អង់គ្លេស​។

ហេតុការណ៍​បាន​កើតឡើង​នៅ​ពេល​Demarai Gray ចុះ​ពី​ឧទ្ធម្ភាគចក្រ​ដែល​ចុះ​ចត​នៅ​ក្រុង​ឡុ​ង រួច​ដើរ​ឆ្ពោះទៅ​កង្ហារ​ខាងក្រោយ​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​សន្តិសុខ​ឃើញ​ទាន់​ស្រែកហៅ និង​ចាប់​ទាញ​មក​វិញ បើ​មិន​ដូច្នោះ​ទេ​កីឡាករ​រូប​នេះ​ច្បាស់​ជា​ត្រូវ​កង្ហារ​ឧទ្ធម្ភាគចក្រ​កាត់​ដាច់​ក​មិន​ខាន ។ Demarai Gray និង​កីឡាករ​ជា​ច្រើន​រូប​ទៀត បាន​ធ្វើ​ដំណើរ​ដោយ​ឧទ្ធម្ភាគចក្រ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ផ្ដួល​ក្លិប​Swansea ៤-០ ដើម្បី​ទៅ​ទស្សនាការ​ផ្ដល់​រង្វាន់​ដល់​កីឡាករ​ឆ្នើម​របស់​PFA កាលពី​ថ្ងៃ​ទី​២៤ មេ​សា កន្លង​មក ៕