ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកាន់​ក្នុង​ផ្លូវខុស​មិន​ដែល​ស្គាល់​សុគតិ​ឡើយ

2 ឆ្នាំ មុន

បើ​តាម​អដ្ឋកថា​ពោល​ថា បុគ្គល​ដែល​ប្រកាន់​ក្នុង​ផ្លូវខុសរ​មមែ​ង​មាន​កំហុស​ធំធេង​ណាស់ ក្នុង​នោះ​មាន​យល់​ថា មាតា​មិន​មានគុណ បិតា​មិន​មានគុណ​ជាដើម អ្នក​ប្រកាន់​ក្នុង​ផ្លូវខុស​បែប​នេះ​រមែង​ជា​អ្នក​មិន​ដែល​ស្គាល់​សុគតិ​ឡើយ ។ ខាងក្រោម​នេះ​មានការ​រ​ង្គា​យ​សេចក្តី​ដូច​តទៅ​៖ ការ​ប្រកាន់​ក្នុង​ផ្លូវ​ដែល​ខុស​មាន​ន័យ​ថា ទាន​ដែល​បុគ្គល​បានឱ្យ​ហើយនឹង​មិន​មាន​ផល…

បើ​តាម​អដ្ឋកថា​ពោល​ថា បុគ្គល​ដែល​ប្រកាន់​ក្នុង​ផ្លូវខុសរ​មមែ​ង​មាន​កំហុស​ធំធេង​ណាស់ ក្នុង​នោះ​មាន​យល់​ថា មាតា​មិន​មានគុណ បិតា​មិន​មានគុណ​ជាដើម អ្នក​ប្រកាន់​ក្នុង​ផ្លូវខុស​បែប​នេះ​រមែង​ជា​អ្នក​មិន​ដែល​ស្គាល់​សុគតិ​ឡើយ ។ ខាងក្រោម​នេះ​មានការ​រ​ង្គា​យ​សេចក្តី​ដូច​តទៅ​៖

ការ​ប្រកាន់​ក្នុង​ផ្លូវ​ដែល​ខុស​មាន​ន័យ​ថា ទាន​ដែល​បុគ្គល​បានឱ្យ​ហើយនឹង​មិន​មាន​ផល បូជា​ធំ​មិន​មាន​ផល បូជា​តូច​មិន​មាន​ផល ផលវិបាក​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ល្អ ឬ​ធ្វើ​អាក្រក់​មិន​មាន លោក​នេះ​មិន​មាន លោក​ខាង​មុខ​មិន​មាន មាតា​មិន​មានគុណ បិតា​មិន​មានគុណ ពួក​សត្វ​ដែល​កើត​ផង​និង​ចុះ​ចាប់កំណើត​ផង​គឺ​មិន​មាន ។ ពួក​សមណៈ​ក្នុង​លោក​នេះ ជា​អ្នក​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ល្អ ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួនឯង​ក៏​មិន​មាន ។

ដំណើរ​គឺ​ទិដ្ឋិ ការ​យល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ ការ​កួច​កាន់​ប្រកាន់​មាំ ការ​ប្រកាន់ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ភាព​នៃ​ចិត្ត​ខុស សេចក្ដី​ប្រកាន់​ក្នុង​ការ​ស្វែងរក​ខុស​ណា​ដែល​មាន​សភាព​បែប​នេះ លោក​ហៅ​ថា​ជា​ការ​យល់​ខុស ទុគ្គតិ​របស់​សត្វ​ពួក​នេះ​រមែង​ប្រព្រឹត្ត​ទៅ​ខាង​មុខជា​និច្ច ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ