សម្លៀកបំពាក់ដែលយើងប្រើដើម្បីហាត់ប្រាណ ជាទូទៅមានក្លិនមិនល្អក្រោយពីប្រើប្រាស់រួច។ វាទាមទារការថែទាំពិសេសខុសពីសម្លៀកបំពាក់យើងធម្មតា ព្រោះថាវាផ្សំឡើងពីសាច់ក្រណាត់ខុសគ្នា និង ងាយមានបាក់តេរី អំបិល ជាតិខ្លាញ់ ស្នាមប្រឡាក់ និងកោសិកាស្បែកងាប់ដែលជាប់នឹងសម្លៀកបំពាក់ទាំងនេះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីថែទាំសម្លៀកបំពាក់ហាត់ប្រាណរបស់អ្នកកុំឱ្យមានក្លិនមិនល្អ និង មិនខូចសាច់ក្រណាត់។

១. ដាក់បោកភ្លាមៗក្រោយពីពាក់រួច
អ្នកខ្លះចូលចិត្តពាក់ខោអាវហាត់កីឡា២ដង ដោយមិនដាក់បោក ប្រសិនបើពួកគេមិនបានបែកញើសជោគអាវនោះទេ។ នេះគឺជាការយល់ខុសទាំងស្រុង។ មិនថាអ្នកបានបែកញើសជោគឬអត់ សូមកុំស្លៀកសម្លៀកបំពាក់ហាត់ប្រាណនោះម្តងទៀត។ ម្យ៉ាងវិញទៀត កុំទុកវានៅក្នុងកន្ត្រកសំលៀកបំពាក់កខ្វក់អស់ជាច្រើនសប្តាហ៍ មុនពេលយកទៅបោក។ ប្រសិនបើអ្នកមិនអាចបោកគក់វាភ្លាមៗទេ ចូរទុកវាចោលក្នុងកន្លែងចំហំ ជាជាងទុកវាក្នុងធុងខោអាវកខ្វក់។
២. ត្រាំមុនពេលលាងសម្អាត
ដើម្បីអាចយកស្នាមកខ្វក់និងជាតិញើសចេញពីសម្លៀកបំពាក់នោះបានល្អ អ្នកត្រូវតែត្រាំវាចោលក្នុងទឹកខ្មេះរយៈពេល៣០នាទី មុនពេលបោក។ នេះក៏ព្រោះតែវាអាចជម្រះជាតិកខ្វក់បានច្រើនជាងការបោកគក់ធម្មតា។
៣. ដាក់ផ្នែកខាងក្នុងចេញមកខាងក្រៅ
ភាពកខ្វក់ និងបាក់តេរីភាគច្រើនស្ថិតនៅផ្នែកខាងក្នុងនៃសម្លៀកបំពាក់របស់អ្នក មិនមែននៅខាងក្រៅទេ។ ដូច្នេះបើអ្នកចង់បោកខោអាវឱ្យបានត្រឹមត្រូវ ត្រូវបោកខោអាវពីក្នុងមកក្រៅ។
៥. ហាលវាឱ្យស្ងួតក្រោមពន្លឺថ្ងៃ
ប្រសិនបើអ្នកមានម៉ាស៊ីនបោកគក់ អ្នកប្រហែលជាត្រូវចូលចិត្តសម្ងួតវាដោយប្រើម៉ាស៊ីន។ ប៉ុន្តែវិធីល្អបំផុតដើម្បីសម្ងួតខោអាវហាត់ប្រាណ គឺត្រូវហាលវាចោលក្រោមពន្លឺថ្ងៃ។ នេះក៏ព្រោះតែ ម៉ាស៊ីនសម្ងួតអាចធ្វើឱ្យខូចក្រណាត់ប្រភេទសំយោគ រួញនិងខូចទ្រង់ទ្រាយ។ ម្យ៉ាងវិញទៀត ការហាលក្រោមពន្លឺព្រះអាទិត្យ ក៏ជួយសម្លាប់បាក់តេរីក្នុងសម្លៀកបំពាក់ដែរ៕
ចែករំលែកព័តមាននេះ