ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិត្ត​ម្តាយឃោរឃៅម្ល៉េះ! លើក​ដៃ​​សម្លា.ប់​​កូន​ឯង​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ត្រី​ជា​ម្តាយ​វិកល​ច​រិ​កម្នា​ក់បាន​ធុញថប់ និង​ខូចចិត្ត​ដោយសារ​ប្តី​កំហូច​ដើរ​មិន​ចូល​ផ្ទះ ក៏​ដាច់​ចិត្ត​ទៅ​ចាប់​កូនស្រី​អាយុ​ទើបតែ​៦​ខែ​របស់​ខ្លួន​រឹត​.​ក​និង​ក្រមា បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​មួយ​រំពេច ហើយ​បន្ត​ទៅ​ចាប់​កូនប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ទៀត​រឹត​.​ក សម្លា.ប់​ដែរ តែ​សំណាងល្អ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់ តែ​កូនប្រុស​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ខេត្តសៀមរាប ៖ ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​​ធុញថប់ និង​ខូចចិត្ត​ដោយសារ​ប្តី​កំហូច​ដើរ​មិន​ចូល​ផ្ទះ ក៏​ដាច់​ចិត្ត​ទៅ​ចាប់​កូនស្រី​អាយុ​ ទើប​តែ​៦​ខែ​របស់​ខ្លួន​រឹត​.​ក​និង​ក្រមា បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ហើយ​បន្ត​ទៅ​ចាប់​កូនប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ទៀត​រឹត​.​ក សម្លាប់​ដែរ តែ​សំណាងល្អ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់ តែ​កូនប្រុស​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ទី​២៦ មេ​សា  ២០១៦ ស្ថិត​នៅ​ចំណុច​អូរ​មាន​ជ័យ ក្នុងភូមិ​ជប់​ក្រោម ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​អធិការ​ស្រុក​ស្វាយ​លើ​បាន​ប្រាប់​ថា ស្ត្រី​សង្ស័យ​ជា​ម្តាយ​ខាងលើ​ឈ្មោះ​ជឿន ជូ អាយុ​២៦​ឆ្នាំ មាន​ប្តី​ឈ្មោះ​ព្រហ្ម ទ្បិ​ច អាយុ​៣៨​ឆ្នាំ បាន​ទៅ​រកស៊ី​នៅ​ខេត្ត​ប៉ៃលិន ដោយ​ទុក​កូន​២​នាក់​ប្រុស​-​ស្រី ១-​ឈ្មោះ​ទ្បិ​ច វ​ណ្ណា ភេទ​ប្រុស អាយុ​៣​ឆ្នាំ (​របួសធ្ងន់​) និង ២-​ឈ្មោះ​ទ្បិ​ច វណ្ណ ភេទ​ស្រី អាយុ​៦​ខែ (​ស្លាប់​) ។

ប្រភព​បន្ត​ថា ស្ត្រី​សង្ស័យ​ជា​ម្តាយត្រូវគេនិយាយ​ មានវិបត្តិរហូត​វិកលចរិតទៅហើយ ព្រោះបានទៅបើក​ថ្នាំសរសៃប្រសាទផឹក​រហូត ​ដោយ​មាន​សំបុត្រ​ពេទ្យ​សរសៃប្រសាទ ដើម្បី​បើក​ថ្នាំ​ប្រចាំខែ ។

តែ​ទោះជា​យ៉ាងណា ​​សំបុត្រ​នោះត្រូវមានការបញ្ជាក់​​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​យក​ឱ្យ​កាន់​តុលាការ​មើល​ដែរ​។ បច្ចុប្បន្ន ស្ត្រី​សង្ស័យ​ជា​ឃាតករ​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ភ្លាម​ៗ ដើម្បី​យក​មក​សួរនាំ​នៅ​អធិការ​ស្រុក​ស្វាយ​លើ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​២៧ មេ​សា នេះ ។