ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ប្រើសាលប្រជុំធំ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ «ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១»

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រដ្ឋសភា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ (ASEP11) នៅ​ថ្ងៃទី​១៦ ខែ​វិ​ចិ្ឆ​កា ស្អែក​នេះ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​មូលបទ “​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា…

ភ្នំពេញ​៖ រដ្ឋសភា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ (ASEP11) នៅ​ថ្ងៃទី​១៦ ខែ​វិ​ចិ្ឆ​កា ស្អែក​នេះ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​មូលបទ “​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទាំង​ក្នុងសម័យ និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩”​។ រដ្ឋសភា បានរៀបចំ​កិច្ចប្រជុំ​នេះ នៅក្នុង​សាលប្រជុំ​ធំ ដែល​រដ្ឋសភា តែងតែ​ប្រជុំពិភាក្សា និង​អនុម័ត​ច្បាប់​។​

​រដ្ឋសភា បានប្រកាសថា កិច្ចប្រជុំ​ភាពជា​ដៃ​សភា​តំបន់​អាស៊ី​-​អឺរ៉ុប​នេះ ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) ដែល​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ចុងខែ​វិច្ឆិកា​នេះ​។ ASEP ជា​វេទិកា​មួយ​ដ៏​សំខាន់ សម្រាប់​ជំរុញ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី​និង​អឺរ៉ុប ដោយ​ផ្តោតលើ​ការពង្រឹង​ភាពជា​ដៃគូ សំដៅ​លើកកម្ពស់​សន្តិភាព សន្តិសុខ វ​ឌ្ឈ​ន​ភាព​សង្គម ប្រកបដោយ​ចីរភាព​។​

​ការរៀបចំ​ព្រឹត្តិការណ៍​សំខាន់​ទាំងពីរ​នេះ ASEP និង ASEM ជា​មោទនភាព សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល បង្ហាញ​ពី​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ និង​ការរួមចំណែក​យ៉ាងសកម្ម​របស់​កម្ពុជា​នៅក្នុង​វិស័យ​ការបរទេស ក្នុងការ​ពង្រឹង​វប្បធម៌​សន្ទនា ការថែរក្សា​សន្តិភាព ការជួយ​ជំរុញ​លើកកម្ពស់​ពហុភាគី​និយម និង​ការថែរក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​។​

​ក្រៅពី​ការងារ​ស្នូល​នៃ​កិច្ចប្រជុំ ដែល​ត្រូវ​ពិភាក្សា​លើ​បញ្ហា​កំពុង​ប្រឈម​របស់​ពលរដ្ឋ​នៅក្នុង​តំបន់​ទាំងពីរ ក៏ដូចជា​បញ្ហា​សកល ដែល​ក្នុងនោះ​រួមមាន​បញ្ហា ជំងឺ​រាតត្បាត អសន្តិសុខ ពាណិជ្ជកម្ម បរិស្ថាន សង្គម សេដ្ឋកិច្ច ជាដើម​នោះ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​ដែល​កម្ពុជា​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់ខ្លួន​ដល់​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​នៅ​ទាំងពីរ​ទ្វីប បានដឹង ក៏ដូចជា​ការទាក់ទាញ ទាំង​អ្នក​ទេសចរណ៍ និង​វិនិយោគ​ឱ្យមក​ទស្សនា និង​បណ្តាក់ទុន​បន្ថែមទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេលដែល​កម្ពុជា​កំពុងបើក​ប្រទេស​ឡើងវិញ ក្រោយពី​វិបត្តិ​កូ​វីដ​-១៩ ដែល​បាន​អូស​បន្លា​ញ​ជាង​២ ឆ្នាំ​មកនេះ​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ នេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១៦ វិច្ឆិកា​ស្អែក​នេះ ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជា​សហប្រធាន ASEP11 និង​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លៃ​ង​សុន្ទរកថា​ស្វាគមន៍ សុន្ទរកថា​គន្លឹះ និង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​ផងដែរ​។ ថ្នាក់ដឹកនាំ​និង​តំណាង​សភា នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប រួម​នឹង​អង្គការ​ដៃគូ​ជាង ៣០​ប្រទេស និង​ស្ថាប័ន​ដៃគូ នឹងចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ