យោងតាមតម្រាចារពីដំណើររាសីរបស់មនុស្សទាំង១២ឆ្នាំបានកត់សម្គាល់ថា នៅឆ្នាំ២០២២នេះ មនុស្សប្រុសស្រីកើតចំឆ្នាំជូត ខាល កុរ ជាទូទៅតែងមានសំណាងល្អដូចឡើងជណ្តើរក្នុងជីវិត ។ ពួកគេរស់នៅក្នុងជីវិតសម្បូរបែប និងប្រសើរជាងមុនជានិច្ច ។ នៅពេលពួកគេចាស់ទៅច្រើនតែរស់នៅក្នុងជីវិតមានប្រាក់ ទ្រព្យសម្បត្តិសម្បូរហូរហៀរ និងមានសមត្ថភាពរស់នៅយ៉ាងល្អប្រណីត ជាជីវិតស្រស់បំព្រង ។

មនុស្សកើតឆ្នាំទាំងបីនេះ ជាពង្សទេវតា មានករុណាធម៌ជាប់ក្នុងសន្តាន នាមសត្វកណ្តុរ ខ្លាធំ និងជ្រូក ធាតុទឹកក្នុងកែវមណី ដែលមានជោគជតាដូចតទៅ៖
១. ជាអ្នកមានចិត្តមេត្តាប្រកបដោយចិត្តបុណ្យ ហើយសម្បូរសប្បាយគ្រប់ផ្លូវជីវិត ។
២. កណ្ដុរមាស ខ្លាមាស ជ្រូកមាសច្រើនរកស៊ីរីកចម្រើនរុងរឿង ដាក់ចុះដុះឡើង រីឯគ្រួសារមានសុភមង្គលមហាប្រសើរ ។

៣. តាមការព្យាករពីក្បួនហោរាសាស្ត្រថា ជាកូនមាសក្នុងគ្រួសារជួបរឿងត្រជាក់ត្រជំ សុខដុមដោយលាភសំណាងពេញមួយជីវិត ។
៤. មនុស្សឆ្នាំទាំងបីនេះមានលេខនាំសំណាង ១៣៥ ចំណែកពណ៌នាំលាភគឺ ក្រហម ខៀវ ប្រផេះ និងមាស ។
រីឯគូជីវិតម្ចាស់ឆ្នាំទាំងបីល្អបំផុតគឺ ឆ្នាំច មមែ និងឆ្លូវ សហសេវិក ឬចៅហ្វាយល្អគឺ មនុស្សកើតឆ្នាំរោងជាកំពូលឆ្នាំដែលលោកអ្នកអាចរស់នៅជាមួយយ៉ាងត្រជាក់ត្រជំសុខដុមជុំលាភសំណាងល្អមាសប្រាក់ហូរចូលរាល់ថ្ងៃ ៕ សាន សារិន


ចែករំលែកព័តមាននេះ