ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្គា​ល់ របូត​កៅអី​ស្វ័យប្រវត្តិ​ឡើង​ទៅ World Cup 2022 នៅ​កា​តា

2 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាត់បង់​ឱកាស​មាស​ទទួល​បាន​កៅអី​ឡើង​ទៅ​ពានរង្វាន់ World Cup 2022 នៅ​

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាត់បង់​ឱកាស​មាស​ទទួល​បាន​កៅអី​ឡើង​ទៅ​ពានរង្វាន់ World Cup 2022 នៅ​ប្រទេស​កា​តា​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ​ស៊ែ​ប​ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​តំបន់​អឺរ៉ុប កាលពី​យប់មិញ​។

ជំនួប​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ព័រ​ទុ​យ​ហ្គា​ល់ មានឱកាស​នាំមុខ​មុន​តាំងពី​នាទី​២ ដោយ​ខ្សែបម្រើ Renato Sanches ប៉ុន្តែ​រឿង​មិន​គួរ​ឱ្យ​ជឿ​បាន​កើតឡើង ដោយ​ក្រុម​ភ្ញៀវ​បាន​វាយបក​យកឈ្នះ ដែល​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Dusan Tadic នៅ​នាទី​៣៣ និង​ខ្សែប្រយុទ្ធ Aleksandar Mitrovic នៅ​នាទី​៩០​។

ជាមួយ​លទ្ធផល​នេះ ស៊ែ​ប​បាន​កក់​កៅអី​ឡើង​ទៅ World Cup 2022 បន្ទាប់​ពី​បញ្ចប់​នៅ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​៨​ប្រកួត​កន្លង​មក ឈ្នះ​៦ និង​ស្មើ​២ មាន​២០​ពិន្ទុ​។ ខណៈ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​លេខ​២ ឈ្នះ​៥ ស្មើ​២ និង​ចាញ់​១ មាន​១៧​ពិន្ទុ ត្រូវ​លេង​វគ្គ Play-Off ដែល​ជា​ឱកាស​ចុង​ក្រោយ​របស់​ខ្លួន​។

ការ​ចាប់ឆ្នោត​វគ្គ Play-Off នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ខាង​មុខ ខណៈ​ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ខែ​ចុង​មីនា​ឆ្នាំ​ក្រោយ ដោយ​មាន​១២​ក្រុម ត្រូវ​ធ្វើការ​ប្រកួតប្រជែង​គ្នា ហើយ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ឡើង​ទៅ​លេង​នៅ​កា​តា​ឆ្នាំ​ក្រោយ​។

ខាងក្រោម​ជា​ក្រុម​បាន​កក់​កៅអី​ឡើង​ទៅ World Cup 2022 រួម​ជាមួយ​ម្ចាស់ផ្ទះ​កា​តា ​៖
-​ស៊ែ​ប (​លេខ​១ ពូ​ល A)
-​អេ​ស្ប៉ា​ញ (​លេខ​១ ពូ​ល B)
-​បារាំង (​លេខ​១ ពូ​ល D)

-​បែ​ល​ហ្ស៊ិ​ក (​លេខ​១ ពូ​ល E)
-​ដា​ណឺ​ម៉ាក (​លេខ​១ ពូ​ល F)
-​ក្រូ​អាត (​លេខ​១ ពូ​ល H)
-​អា​ល្លឺ​ម៉​ង់ (​លេខ​១ ពូ​ល J)
-​ប្រេ​ស៊ី​ល (​លេខ​១ តំបន់​អា​មេ​រិ​ក​ខាងត្បូង​)៕

https://www.youtube.com/watch?v=GoBADm5Q-AY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ