អតីតព្រះនាងជប៉ុននឹងរស់នៅក្នុងជីវិតបែបណា ក្រោយក្លាយជារាស្ត្រសាមញ្ញ
ជប៉ុន ៖ អតីតព្រះនាងជប៉ុន Mako បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយជាមួយនឹងស្វាមីរបស់ព្រះនាងឈ្មោះ Ke Komuro
ជប៉ុន ៖ អតីតព្រះនាងជប៉ុន Mako បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយជាមួយនឹងស្វាមីរបស់ព្រះនាងឈ្មោះ Ke Komuro
ជប៉ុន ៖ អតីតព្រះនាងជប៉ុន Mako បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយជាមួយនឹងស្វាមីរបស់ព្រះនាងឈ្មោះ Ke Komuro ដើម្បីរស់នៅក្នុងជីវិតជារាស្ត្រសាមញ្ញា ក្រោយពេលបោះបង់ឋានៈសែរាជវង្សជប៉ុន។
ព្រះនាង និងលោក Kei Momuro ដែលទើបនឹងរៀបការហើយថ្មីៗកាលពីខែមុន បានចាកចេញពីព្រលានយន្តហោះទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យព្រឹកម្សិលមិញនេះ។
អ្នកទាំងពីរនឹងជួលអាផាមិនមួយកន្លែងស្ថិតនៅទីក្រុង New York កន្លែងដែលលោក Ke Momuro បម្រើការងារនៅក្រុមហ៊ុនច្បាប់។
បើតាមច្បាប់របស់ជប៉ុន សមាជិកស្រីនៃគ្រួសារអធិរាជ្យជប៉ុនត្រូវបោះបង់ចោលឋានៈរបស់ពួកគេ នៅពេលរៀបការជាមួយនឹងរាស្ត្រសាមញ្ញ។
អ្នកទាំងពីរត្រូវបានការពារ និងអមដំណើរដោយប៉ូលីស និងសន្តិសុខយ៉ាងច្រើននៅខណៈពួកគេដើរចេញពីព្រលាន។ មានអ្នកការសែតជាង ១០០នាក់ចោមរោម និងតាមផ្តិតយករូបភាពរបស់ពួកគេ ប៉ុន្តែពួកគេមិនបានឆ្លើយសំណួរអ្វីឡើយនឹងអ្នកកាសែត។
មានការចុះផ្សាយថា ព្រះនាងនឹងរកការងារធ្វើនៅក្នុងទីក្រុង។ ទោះយ៉ាងណា ព្រះនាង និងស្វាមីកំពុងតែជួបបញ្ហាលើផែនការរបស់ពួកគេកាលពីខែមុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា លោក Kei Komuro ធ្លាក់ក្នុងការប្រឡងចូលគណៈមេធាវី។ រាល់អនាគតមេធាវីត្រូវតែឆ្លងកាត់ការប្រឡងដើម្បីអាចធ្វើជាមេធាវីបាននៅអាមេរិក។ លោកបច្ចុប្បន្នកំពុងបម្រើការងារជាស្មៀនផ្នែកច្បាប់។
សូមរម្លឹកថា នៅពេលរៀបការកាលពីខែមុន អ្នកទាំងពីរមិនបានធ្វើពិធីមង្គលការតាមលក្ខណៈគ្រួសាររាជវង្សឡើយ និងបានបដិសេធទឹកប្រាក់ដែលត្រូវបានផ្តល់ឲ្យនៅពេលចាកចេញពីរាជវង្ស។
អតីតព្រះនាង Mako ដែលជាក្មួយស្រីរបស់ព្រះចៅអធិរាជជប៉ុន Naruhito គឺជាសមាជិកគ្រួសាររាជវង្សជប៉ុនដំបូងបង្អស់ដែលបានបដិសេធការផ្តល់ឲ្យទាំងពីរខាងលើ៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ