ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​អ្វីខ្លះ​ដែល​គួរ​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម?

9 ឆ្នាំ មុន

ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ពេញ​មួយ​ជីវិត ។ អ្នក​ដែល​មាន​រោគ​ទឹកនោមផ្អែម​ភាគច្រើន​គឺ​មិន​បានដឹង​ខ្លួន​ទេ ដោយសារ​តែ​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​លេច​ចេញ​ច្បាស់លាស់

ទឹកនោមផ្អែម​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ពេញ​មួយ​ជីវិត ។ អ្នក​ដែល​មាន​រោគ​ទឹកនោមផ្អែម​ភាគច្រើន​គឺ​មិន​បានដឹង​ខ្លួន​ទេ ដោយសារ​តែ​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​លេច​ចេញ​ច្បាស់លាស់ ដែល​អាច​បញ្ជាក់​ថា ជា​ជំងឺ​ទឹកនោមផ្អែម ដូច្នេះ​ទើប​អ្នកជំងឺ​ភាគច្រើន​ទម្រាំ​បានដឹង​គឺ​ហួសពេល​ទៅ​ហើយ​។ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឱ្យ​មានការ​ទៅ​ពិនិត្យ​តាមដាន​សុខភាព​ក្នុង​រយៈពេល​១​ឆ្នាំ​ឬ​៦​ខែ​ម្តង​ដើម្បី​រក​វិធី​បង្ការ ។

ថ្វីបើ​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​បញ្ជាក់​ច្បាស់លាស់​ក៏​ពិតមែន តែ​តាម​ការ​ជួប​ប្រទះ​នា​ពេល​កន្លង​មក អ្នកជំងឺ​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ច្រើន​តែ​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

នោម​ញឹក​, ស្ងួត​ក​, ស្រេច​ទឹក​, ស្រក​ទម្ងន់​,​អស់កម្លាំង​ញឹកញាប់​, ស្រវាំងភ្នែក​, ទទួលទាន​ច្រើន​…​។ នៅ​ពេល​លោក​អ្នក​កើត​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រក​មើលជំងឺ​ទឹកនោមផ្អែម ។ ប៉ុន្តែ​ករណី​មួយ​ចំនួន​អ្នកជំងឺ​មិន​មាន​អាការ​អ្វី​ទាំងអស់ គឺ​ចាប់ផ្តើម​កើត​យ៉ាង​ស្ងៀមស្ងាត់ រហូត​ដល់​ធ្លាក់ខ្លួន​ធ្ងន់ធ្ងរ​ទើប​ដឹង​ថា​ខ្លួន​កើត​មាន​ជំងឺ​ទឹកនោមផ្អែម ដែល​រូបភាព​បែប​នេះ​មិន​ងាយ​នឹង​ព្យាបាល​ឡើយ ។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ជំងឺ​ទឹកនោមផ្អែម  បើកាលណា​អ្នកជំងឺ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​អាច​មានជីវិត​រស់នៅ​ដូច​មនុស្ស​ធម្មតា​ដែរ ៕