រលកសមុទ្រពន្លិចទូកនេសាទ មនុស្ស៣នាក់ជួបគ្រោះលើសមុទ្រ
- ព្រះសីហនុ
មានករណីលិចទូកនេសាទប្រភេទបេអឺ មួយគ្រឿង ។ នៅលើទូកដែលលិចនោះ គឺមានមនុស្សចំនួន៣នាក់ ហើយត្រូវបានជួយសង្គ្រោះចំនួន២នាក់ និងបាត់ខ្លួន១នាក់
មានករណីលិចទូកនេសាទប្រភេទបេអឺ មួយគ្រឿង ។ នៅលើទូកដែលលិចនោះ គឺមានមនុស្សចំនួន៣នាក់ ហើយត្រូវបានជួយសង្គ្រោះចំនួន២នាក់ និងបាត់ខ្លួន១នាក់
ខេត្តព្រះសីហនុ ៖ នៅចំណុចខាងត្បូងកោះតាកៀវ ស្ថិតក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលិចទូកនេសាទប្រភេទបេអឺ មួយគ្រឿង ។ នៅលើទូកដែលលិចនោះ គឺមានមនុស្សចំនួន៣នាក់ ហើយត្រូវបានជួយសង្គ្រោះចំនួន២នាក់ និងបាត់ខ្លួន១នាក់ ។
ជនរងគ្រោះទាំង២នាក់ដែលជួយសង្គ្រោះបាន គឺម្នាក់មានឈ្មោះ លយ សុខជា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងម្នាក់ទៀតឈ្មោះ គង់ សុភេ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ សង្កាត់១ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះ១នាក់ទៀត ដែលបានបាត់ខ្លួន មានឈ្មោះ សុខ គឿ ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ។
ចំពោះមូលហេតុដែលធ្វើឱ្យទូកខាងលេីនោះលិច គឺបណ្តាលមកពីមានខ្យល់ធ្លាក់ខ្លាំង និងទឹកសមុទ្រមានរលកធំៗ ទើបបណ្តាលឱ្យបោកបក់ចំទូកលិចតែម្តង ។ ហើយសម្ភារៈដែលបាត់បង់រួមមាន ទូកនេសាទ ប្រភេទបេអឺ ១គ្រឿង ពណ៌ត្រួយចេក មានប្រវែងបណ្តោយ១០,៥០ម៉ែត្រ ទទឹងប្រវែង២,៧០ម៉ែត្រ ម៉ាស៊ីនម៉ាក HYUNDIA (ម៉ាស៊ីនឡាន) ១គ្រឿង និងឧបករណ៍នេសាទមួយចំនួន ។
បច្ចុប្បន្ន ជនរងគ្រោះដែលបានបាត់ខ្លួន១នាក់ ក្នុងករណីលិចទូកខាងលើនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងបន្តស្វែងរក ដែលសង្ស័យថា អាចស្លា.ប់បាត់បង់ជីវិតទៅហើយ ៕
ចែករំលែកព័តមាននេះ