ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! មក​ដឹង​ហាងឆេង​ប្រាក់​រៀល​ថ្ងៃនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​តាមដាន​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១២ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​តាមដាន​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦៥៨ រៀល លក់​ចេញ ៤៧០៤ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៦៧ រៀល លក់​ចេញ ២៩៩៦ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៣៧ រៀល លក់​ចេញ ៦៤៣ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៦៦ រៀល លក់​ចេញ ៣៦០២ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៤ រៀល លក់​ចេញ ៣៤៨ រៀល ។

ទន្ទឹម​នេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០០៥ រៀល លក់​ចេញ ៣០៣៥ រៀល ហើយ ១ បាត​ថៃ ទិញ​ចូល ១២៤ រៀល លក់​ចេញ ១២៥ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨២ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ