ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីយកអាល់កុលលាយភេសជ្ជៈផឹក ស្លា.ប់​ឡើង​​​ដល់៧នាក់​ហើយ​គិតត្រឹមព្រឹកនេះ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ តាមព័ត៌មានបឋមឱ្យដឹងថា ពលករ​ខ្មែរ​ដែលកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​កូប​ធំ​ យក​អាល់កុល​លាងដៃ​ទៅលាយជាមួយ​ភេស​ជ្ជៈ​មកផឹក​បណ្តាល​​ឱ្យពុល​នោះ គឺអ្នកស្លា.ប់​​​បាន​កើនឡើង​ដល់​ចំនួន៧​នាក់ហើយ (​ស្រី​១​នាក់) គិតត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ តាមព័ត៌មានបឋមឱ្យដឹងថា ពលករ​ខ្មែរ​ដែលកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​កូប​ធំ​ យក​អាល់កុល​លាងដៃ​ទៅលាយជាមួយ​ភេស​ជ្ជៈ​មកផឹក​បណ្តាល​​ឱ្យពុល​នោះ គឺអ្នកស្លា.ប់​​​បាន​កើនឡើង​ដល់​ចំនួន៧​នាក់ហើយ (​ស្រី​១​នាក់) គិតត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ ​ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្ត​បន្ទ​យ​មាន​ជ័យ​ ។ នេះបើយោងតាម​លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​រសុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ ។

លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត បានឱ្យ​ដឹងទៀត​​ថា​ កាលពីវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ​​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ​ ស្ថិត​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​អាកា​រៈ​ក្អួត​ច​ង្អោ​រ​ ចំនួន​២១​នាក់ (​ស្រី​២​នាក់) បន្ទាប់ពីពួក​គាត់​នាំ​គ្នា​យក​អាកុល​លាងដៃ​លាយ​ជាមួយ​ភេស​ជ្ជៈស្ទី​ង​ និង​តែ​អូ​អ៊ី​ឈិ និង​ទឹកក្រូច​ ទឹកបរិសុទ្ធ យក​ទៅ​ផឹក​ជំនួស​ស្រា ​បណ្តាលឱ្យ​ពុល​ ហើយការផឹកនោះទៀតសោតគឺផឹកលក្ខណៈ​ច្រើន​ក្រុម​ ដោយក្នុង​១​ក្រុម​មាន​៤ ​ទៅ​៥​នាក់​ ។

លោកវេជ្ជបណ្ឌិត ​បាន​បញ្ជាក់​​ថា​ ក្រោយ​ទទួលបានដំណឹង​ភ្លាម​ៗ ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ក្នុង​មណ្ឌល​បាន​យក​រថយន្ត​សង្គ្រោះ​ដឹកជនរងគ្រោះ ​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ សរុប​ចំនួន​២១​នាក់ (​ស្រី​២​នាក់) ។ តែអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺការពុលនេះ បាន​បណ្តាល​ឱ្យស្លា.ប់​១ ​នាក់​ភ្លាម និង​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​ ក៏បណ្តាល​ឱ្យស្លា.ប់​៤​នាក់បន្ថែមទៀត (​ស្រី​១​នាក់) និងខ្លះទៀតដោយ​ស្ថានភាព​ធ្ងន់ត្រូវបាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ខេត្តសៀមរាប។

លោក​វេជ្ជបណ្ឌិត បានបន្តថា លុះនៅព្រឹកថ្ងៃទី១២ វិច្ឆិកានេះ ក៏មាន​ពលករ ស្លា.ប់​ ២​នាក់​​បន្ថែមទៀត ខណៈ​អ្នកមានស្ថានភាព​ធ្ងន់ធ្ងរនៅ​​មានចំនួន១៤​នាក់​ ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ​ក្រុង​ប៉ោយ​ប៉ែ​ត ​។ លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត បាន​បញ្ជាក់​ទៀតថា ​ពលករ​ខ្មែរ​ដែល​ពុល​អាកុលសរុប​ចំនួន ​២១ (​ស្រី​២​នាក់) ​បាន​ស្លា.ប់​​ចំនួន​៧​នាក់​ (ស្រី​១​នាក់) ។

ជុំ​វិញ​ករណី​រន្ធ.ត់ខាងលើនេះ​ លោក​ហឿ​ន ​វី​រៈ ​អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ មាន​ពលករ​ចំនួន​២២​នាក់​ដែល​បញ្ជូន​ពី​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខាងលើ​ មាន​អ​កា​រៈ​មិន​ស្រួលខ្លួន​ ក្រោយ​ពី​ពួក​គេ​យក​អាល់កុល​លាយ​ទឹក​,​ភេសជ្ជៈ​ទឹកក្រូច​ និង​ស្ទី​ង​ ផឹក​។ ​​​​

ប្រភពចុងក្រោយថា អ្នក​ស្លា.ប់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​៣​នាក់ ​រួម​មាន​១-ឈ្មោះ​ភាព​ សិទ្ធ ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​, ២-​ឈ្មោះ​លី​ដា​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទំនប់​ក​៥​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​៣-​ឈ្មោះ​សុខ ​ហេង​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​មេ​មុត​ ខេត្ត​ត្បូងឃ្មុំ​។ ​

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ