ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ៣យ៉ាង របស់សុភាពបុរស ដែលត្រូវធ្វើក្រោយពីរួមភេទរួច

2 ឆ្នាំ មុន

ការរួមភេទមិនមែនគ្រាន់តែធ្វើឱ្យតែបានៗនោះទេ ជាពិសេសសម្រាប់សុភាពបុរសដែលមានទំនួលខុសត្រូវនិងចិត្តស្មោះជាមួយនឹងដៃគូ។ វាទាមទារឱ្យយើងយកចិត្តទុកដាក់ទាំងមុនពេល កំឡុងពេល និង ក្រោយពេលរួមភេទ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីទម្លាប់ល្អ៣យ៉ាង ដែលបុរសគួរតែធ្វើចំពោះដៃគូរបស់ខ្លួន ក្រោយពីរួមភេទរួច។ ១….

ការរួមភេទមិនមែនគ្រាន់តែធ្វើឱ្យតែបានៗនោះទេ ជាពិសេសសម្រាប់សុភាពបុរសដែលមានទំនួលខុសត្រូវនិងចិត្តស្មោះជាមួយនឹងដៃគូ។ វាទាមទារឱ្យយើងយកចិត្តទុកដាក់ទាំងមុនពេល កំឡុងពេល និង ក្រោយពេលរួមភេទ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីទម្លាប់ល្អ៣យ៉ាង ដែលបុរសគួរតែធ្វើចំពោះដៃគូរបស់ខ្លួន ក្រោយពីរួមភេទរួច។

១. បន្តធ្វើឱ្យនាងមានអារម្មណ៍ពិសេសលើគ្រែ

អ្នកបានដល់ត្រើយហើយ តែភាគច្រើនគឺខាងសុភាពនារីមិនទាន់នៅឡើយទេ។ ពួកគេត្រូវចំណាយពេលយូរក្នុងការធ្វើឱ្យសម្រេចអារម្មណ៍កំពូល។ ដូចនេះ អ្នកត្រូវតែធ្វើសកម្មភាពចេញមកឱ្យនាងដឹងថា អ្នកមានចិត្តចង់ជួយនាងឱ្យដល់ត្រើយជាមួយនឹងអ្នកដែរ។ អ្វីដែលកាន់តែពិសេសនោះគឺថា នាងអាចនឹងអនុញ្ញាតឱ្យអ្នកធ្វើវាម្តងទៀត នៅពេលក្រោយ ពេលដែលអ្នកចង់ទៀត។ នេះគឺមិនមែនឱ្យតែម្តងហើយចប់នោះទេ។

២. ផ្តោះផ្តងវាចា

វាអាចមានអារម្មណ៍ចម្លែក ប៉ុន្តែការនិយាយអំពីអ្វីដែលទើបតែលាតត្រដាង អាចផ្តល់នូវចំណុចដ៏មានតម្លៃសម្រាប់ភាគីទាំងពីរ។ ប្រាប់នាងពីអ្វីដែលអ្នកស្រលាញ់ និង សួរនាងពីអ្វីដែលល្អសម្រាប់នាង។ ដូចគ្នា​នេះ​ដែរ វា​ជា​ពេល​វេលា​មួយ​ដែល​អ្នក​អាច​និយាយ​ពី​របៀប​ ដើម្បី​បំពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​រួម​ភេទ​កាន់​តែ​ល្អ​ជាង​មុននៅពេលក្រោយ​។

៣. ងូតទឹកជាមួយគ្នា

អ្នកមិនត្រឹមតែកាត់បន្ថយឱកាសរបស់អ្នកឆ្លងជំងឺកាមរោគប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យអ្នកអាចទទួលបានបទពិសោធន៍ក្រោយរួមភេទដ៏ស្និទ្ធស្នាល។ វា​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចុះ​មក​ពី​ទី​ខ្ពស់​របស់​អ្នក ហើយ​វា​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​ល្អ និង មានអនាម័យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ