ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់កំហុស៣យ៉ាង ដែលបុរសធ្វើក្រោយពេលរួមភេទរួច

2 ឆ្នាំ មុន

ការរួមភេទមិនមែនគ្រាន់តែធ្វើឱ្យតែបានៗនោះទេ ជាពិសេសសម្រាប់សុភាពបុរសដែលមានទំនួលខុសត្រូវនិងចិត្តស្មោះជាមួយនឹងដៃគូ។ វាទាមទារឱ្យយើងយកចិត្តទុកដាក់ទាំងមុនពេល កំឡុងពេល និង ក្រោយពេលរួមភេទ។ មានបុរសជាច្រើនសាងកំហុសមួយចំនួនក្រោយពីរួមភេទរួច ដោយមិនដឹងខ្លួន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទង្វើ៣យ៉ាង…

ការរួមភេទមិនមែនគ្រាន់តែធ្វើឱ្យតែបានៗនោះទេ ជាពិសេសសម្រាប់សុភាពបុរសដែលមានទំនួលខុសត្រូវនិងចិត្តស្មោះជាមួយនឹងដៃគូ។ វាទាមទារឱ្យយើងយកចិត្តទុកដាក់ទាំងមុនពេល កំឡុងពេល និង ក្រោយពេលរួមភេទ។ មានបុរសជាច្រើនសាងកំហុសមួយចំនួនក្រោយពីរួមភេទរួច ដោយមិនដឹងខ្លួន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទង្វើ៣យ៉ាង ដែលបុរសមិនត្រូវធ្វើក្រោយពីរួមភេទរួច។

១. ដេកលក់ភ្លាមៗ

បន្ទាប់ពីអ្នកបានបញ្ចប់ការប្រយុទ្ធក្តៅសាច់ វាជារឿងធម្មជាតិទៅហើយ ដែលមានអារម្មណ៍ងងុយគេង ប៉ុន្តែយោងទៅតាមលោក Dave Zinczenko របស់សារព័ត៌មាន Best Life បាននិយាយថា៖ “បុរសចូលគេងភ្លាមៗ ដោយមិនបានធ្វើអ្វីបន្តទៀត ព្រោះតែអស់អារម្មណ៍ក្រោយពីសម្រេចតណ្ហាខ្លួនឯងរួច។” អ្វីដែលសុភាពបុរសយើងគួរធ្វើ គឺត្រូវផ្តល់នូវទំនុកចិត្តដល់ដៃគូ និង ឱ្យនាងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ។

២. បើកទូរទស្សន៍

អ្នកឯកទេសសិចសាស្រ្ត លោក Deborah Fox បានលើកឡើងថា៖ ការបើកទូរទស្សន៍ ឬលើកទូរស័ព្ទរបស់អ្នក នឹងធ្វើឱ្យនាងមានអារម្មណ៍ថានាងត្រូវបានគេបោះបង់ចោល និងធ្វើឱ្យនាងមានអារម្មណ៍ថាមិនសំខាន់ចំពោះអ្នក។

លោកបានបន្តថា៖ “តាមរយៈការរួមភេទជាមួយអ្នក ស្ត្រីម្នាក់បានធ្វើឱ្យខ្លួននាងងាយរងគ្រោះ។ ប្រសិនបើអ្នកផ្តាច់ទំនាក់ទំនង អ្នកនឹងធ្វើឱ្យនាងមានអារម្មណ៍មិនមានសុវត្ថិភាព និង មិនសូវជឿជាក់លើខ្លួនឯង។ ចូរនៅបន្តអារម្មណ៍ភេទជាមួយនាងរហូតទាល់តែចប់ចុងចប់ដើម។”

៣. រពឹសមាត់ប្រាប់រឿងនានាដែលនាងគួរតែដឹងមុនពេលរួមភេទ

ស្ត្រីងាយនឹងមានការប៉ះពាល់ដល់អារម្មណ៍ ​បន្ទាប់​ពី​ការ​រួម​ភេទ ដូច្នេះ​ការ​ទម្លាក់​ព័ត៌មាន​ដែល​នាង​គួរ​ដឹងមុនពេលរួមភេទ មកប្រាប់នាងនៅពេលរួមភេទរួច​ អាច​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា​អ្នក​មិន​គួរ​ឱ្យ​ទុក​ចិត្ត មិន​ស្មោះត្រង់ ឬ​ មិនបើកចំហ។ នេះគឺហាក់បីដូចជាប្រាប់នាងក្រោយពេលរួមភេទមិនប្រើស្រោមអនាម័យថា អ្នកមានជំងឺកាមរោមអ៊ីចឹង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ