ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាកម្ម​វិធី​បុណ្យ និង​មង្គលការ ត្រៀម​ចេញ​រក​លុយ​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​សម្អាងការ ចុងភៅ សេវាកម្ម​បម្រើភ្ញៀវ ការ​រៀបចំ​រោង នៅ​ក្នុង​កម្មវិធី បុណ្យ និង​មង្គលការ​ជា​ច្រើន ទាំង​នៅ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អ្នក​សម្អាងការ ចុងភៅ សេវាកម្ម​បម្រើភ្ញៀវ ការ​រៀបចំ​រោង នៅ​ក្នុង​កម្មវិធី បុណ្យ និង​មង្គលការ​ជា​ច្រើន ទាំង​នៅ​ភ្នំពេញ និង​តាម​ខេត្ត​បាន​អះអាង​ពី​ការ​ត្រៀម​ចេញ​រក លុយ​ឡើង​វិញ​ក្រោយ​ពី​ផ្អាក​សកម្មភាព​មិន​មាន​ចំណូល​ប្រមាណ​ពីរ​ឆ្នាំ​ដោយសារ​កូ​វី​ដ ១៩ នោះ ។

លោក ញឹ​ម សំ​រី​ប អ្នក​ផ្គត់ផ្គង់​សេវាកម្ម​រោង និង​ម្ហូបអាហារ​នៅ​ក្នុង​ពិធី​មង្គលការ និង ពិធី​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ខេត្តកំពត​បាន ឱ្យ​ដឹង​ថា ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស និង​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​មង្គលការ​ឡើង​វិញ​មក​នោះ មាន​អ្នក​មក​កក់​រោង កក់​តុ និង​សេវាកម្ម ម្ហូបអាហារ​ជា​បណ្ដើរ​ៗ​ពី​លោក​ហើយ ដែល​ជា​សញ្ញា​ល្អ​សម្រាប់​អាជីវកម្ម​មួយ​នេះ​។ លោក​ថា នៅ​ពេល​អាជីវកម្ម​យើង​ដំណើរការ​ឡើង​វិញ វា​ក៏​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា ច្រើន ដូច​ជា​ផ្ដល់​ប្រាក់​កម្រៃ​ដល់​កម្មករ អ្នក​រត់​តុ អ្នក​លាងចាន ចុងភៅ និង​អ្នកលក់​បន្លែបង្កា ផ្សេង​ៗ​ជាដើម ។

ជាមួយ​ក្តី​រីករាយ​លោក សំ​រី​ប រំឭក​ថា អាជីវកម្ម​ជួល​រោង តុ និង​ផ្គត់ផ្គង់​ម្ហូបអាហារ​តាម ពិធី​ផ្សេង​ៗ បាន​ផ្អាក​សកម្មភាព​តែ​ម្តង ប្រមាណ​ជា​ជិត ២ ឆ្នាំ​មក​ហើយ ។ លោក​ថា សមាជិក របស់​លោក​បាន​ប្តូរ​ទៅ​ធ្វើ​អាជីវកម្ម​ផ្សេង​ដើម្បី​រក​ចំណូល ប៉ុន្តែ​ពេល​នេះ​ពួក​គាត់​បាន​ជួបជុំ​គ្នា ធ្វើការ​រកស៊ី​ឡើង​វិញ​ហើយ ។

លោក សុខ សារី ម្ចាស់​សម្អាងការ​មួយ​កន្លែង ដែល​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ថា នៅ​ពេល នេះ​មាន​ពលរដ្ឋ​ខ្លះ​បាន​ផ្តើម​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូនកំលោះ​ក្រមុំ​របស់​ខ្លួន​ជា​បន្តបន្ទាប់​តែ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ខ្លះ​ធំ​ខ្លះ ។ លោក​កត់​សម្គាល់ថា ចាប់ពី​ពេល​រដ្ឋាភិបាល​ប្រកាស​បើក​ប្រ ទេស និង​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​មង្គលការ អ្នក​ដែល​មាន​គម្រោង​ថា នឹង​ភ្ជាប់ពាក្យ និង​រៀបចំ មង្គលការ​តែ​ម្ដងនោះ​បាន​រៀបចំ​កម្មវិធី​របស់​ខ្លួន​តាម​ការ​កំណត់​របស់​រដ្ឋ ។

«​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រៀបចំ​កម្មវិធី​មង្គលការ និង​បាន​មក​កក់​សេវាកម្ម​កន្លែង​ខ្ញុំ​ជា ហូរហែ ពី​សេស​នៅ​ចុងឆ្នាំ​នេះ និង​ដើមឆ្នាំ​ក្រោយ ។ កាលពី​អំឡុង​កូ​វី​ដ ១៩ រាលដាល អាជីវ កម្ម​របស់​ពួក​យើង​អត់​មាន​សកម្មភាព​នោះ​ទេ ហើយ​អីវ៉ាន់​ក៏​នៅ​រៀប​យ៉ាង​ស្អាត​នៅ​ក្នុង​ទូរ ដោយសារ​តែ​គ្មាន​នរណា​រៀបចំ​ពិធី​អ្វី​ឡើយ ។ ពេល​នេះ​យើង​បាន​រើ​វា​ចេញពី​ទូរ​មក​បម្រើ សេវាកម្ម​ជួន​ពលរដ្ឋ​ឡើង​វិញ ។ យើង​អាច​រក​ចំណូល​ឡើង​វិញ​ហើយ​» ។

លោក សុខ​ហេង ជា​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ថតរូប Pre-Wedding បានឱ្យ​ដឹងផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ឱ្យ​រៀប​ការ ក៏​មាន​អ្នក​ទាក់ទង​លោក​ដើម្បី​ត្រៀម​រៀបចំ​ថត Pre-Wedding និង​ថត​ក្នុង​ថ្ងៃ​មង្គល​របស់​ពួក​គេ​ជា​បន្តបន្ទាប់​ផង​ដែរ ។ ទោះ ​យ៉ាងណា​មាន​អ្នករក​ទទួលទាន​ខាង​អាជីវកម្ម​នេះ​មួយ​ចំនួន​និយាយ​ថា ដោយ សារ​តែ​ការ​កំណត់​អ្នកចូលរួម​ក្នុង​ពិធី​មង្គលការ​ត្រឹម ២០០ នាក់ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​នៅ​តែ មិន​ទាន់​សម្រេចចិត្ត​រៀបចំ​ពិធីការ​កូនចៅ​របស់​ខ្លួន​នោះ​ទេ ដូច្នេះ​អាជីវកម្ម​សម្អាងការ​កម្រិត ខ្ពស់ ថ្លៃ មិន​ខុស​ពី​សេវាកម្ម​នានា ដែល​មាន​ស្តង់ដារ​ខ្ពស់​នោះ​នៅ​មិន​ទាន់​ទទួល​បានការ កក់​ទុក​សម្រាប់​ពិធី​មង្គលការ​នៅឡើយ​ទេ ។

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​រៀបចំ ពិធី​មង្គលការ​ឡើង​វិញ នៅ​ពេល​ពលរដ្ឋ​បាន​ចាក់ វ៉ាក់សាំង​លើស​ពី ១០ លាន​នាក់ ដោយ​កំណត់​ចំនួន​ភ្ញៀវ​ចូលរួម​ត្រឹម ២០០ នាក់​ប៉ុណ្ណោះ ឬ​ស្មើ ២០ តុ​ប៉ុណ្ណោះ ។ តាម​សង្កេត​ពិធី​មង្គលការ​មួយ​នៅ​ភ្នំពេញ តែងតែ​រៀបចំ​ទទួលភ្ញៀវ មិន​ក្រោម ១០០ តុ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ