ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Intel កាត់​បន្ថយ​បុគ្គលិក​ទ្រង់ទ្រាយ​ធំ

8 ឆ្នាំ មុន

ការ​កាត់​បន្ថយ​បុគ្គលិក​កើតឡើង​នៅ Intel ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ Chip ធំ​ជាងគេ​របស់​ពិភពលោក ។ ក្រុមហ៊ុន​បាន​ប្រកាស​កាត់​បន្ថយ​បុគ្គលិក​ប្រមាណ​ជា​១២.០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ដែល​ចំនួន​បុគ្គលិក​ស្មើនឹង​ទំហំ​១១

ការ​កាត់​បន្ថយ​បុគ្គលិក​កើតឡើង​នៅ Intel ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ Chip ធំ​ជាងគេ​របស់​ពិភពលោក ។ ក្រុមហ៊ុន​បាន​ប្រកាស​កាត់​បន្ថយ​បុគ្គលិក​ប្រមាណ​ជា​១២.០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ដែល​ចំនួន​បុគ្គលិក​ស្មើនឹង​ទំហំ​១១ ភាគរយ​នៃ​កម្លាំង​ការងារ​របស់​ក្រុមហ៊ុន​មាន ។

ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​បន្ទះ Chip អេ​ឡិច​ត្រូ​និក​មាន​បុគ្គលិក​សរុប​ចំនួន ១០៧.៣០០ នាក់​កាលពី​ចុងឆ្នាំ​មុន​និយាយ​ថា ភាគច្រើន​នៃ​ដំណើរការ​កាត់​បន្ថយ​បុគ្គលិក​ទាំងនោះ​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​ទី​បី​ខែ​ទៀត    ខណៈ​រយៈពេល​កាត់​បន្ថយ​នឹង​អូស​បន្លាយ​ពេញ​១​ឆ្នាំ​ឯណោះ ។

ក្រុមហ៊ុន Intel រំពឹង​ថា កំណែទម្រង់​ថ្មី​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សន្សំ​ប្រាក់​បាន​ចំនួន​៧៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​នេះ និង​ក្បែរ​១,៥ ពាន់​លាន​ដុល្លារ​នៅ​ពាក់កណ្តាល​ឆ្នាំ​បន្ទាប់​ទៀត​។

ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្ម័គ្រចិត្ត និង​តាម​រយៈ​ការ​កំណត់​ពី​ថ្នាក់លើ​របស់​ក្រុមហ៊ុន ៕