ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់ ស៊ន សៀវ​ម៉ី ១​ពាន់​ដុល្លារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាការិនី​តៃ​ក្វា​ន់​ដូ​ជម្រើសជាតិ​កម្ពុជា កញ្ញា ស៊ន សៀវ​ម៉ី ដែល​ទទួល​បាន​សិ​ទ្ឋិ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​ជម្រុះ​កីឡា​អូ​ឡាំ​ពិ​ក​ជា​លើក

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាការិនី​តៃ​ក្វា​ន់​ដូ​ជម្រើសជាតិ​កម្ពុជា កញ្ញា ស៊ន សៀវ​ម៉ី ដែល​ទទួល​បាន​សិ​ទ្ឋិ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​ជម្រុះ​កីឡា​អូ​ឡាំ​ពិ​ក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ​នោះ​រួច​មក គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន​១​ពាន់​ដុល្លារ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ទៀត​ថា ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ដល់​កញ្ញា ស៊ន សៀវ​ម៉ី និង​គណៈប្រតិភូ​កីឡា​តៃ​ក្វា​ន់​ដូ​នៅ​ទីស្នាក់ការ NOCC ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​មុន​នេះ​បន្តិច​គឺ​មានការ​ចូលរួម​ពី​លោក ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ក​កម្ពុជា រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួនណា​រ៉ុ​ន លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រសួង​អប់​រំជា​ច្រើន​រូប​ទៀត ។

សេចក្តីរាយការណ៍​ក៍បាន​បញ្ជាក់​ទៀត​ថា ក្រៅពី សៀវ ម៉ី កីឡាការិនី​តៃ​ក្វា​ន់​ដូ ឈឿ​ង ពុ​ទ្ឋ​រី​ម ដែល​ទទួល​បាន​មេដាយ​សំ​រឹ​ទ្ឋ​ជើងឯក​អាស៊ី​នៅ​ហ្វី​លី​ពី​ន​និង​គ្រូបង្វឹក​ក៍​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ពី NOCC ក្នុង​ម្នាក់​១​ពាន់​ដុល្លារ​ផង​ដែរ ។

ដោយឡែក​បើ​ទោះបីជា​ពុំ​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់​រង្វាន់​សម្រាប់​កីឡាករ​កីឡាការិនី​ដែល​ប្រកួត​ជម្រុះ​ទទួល​បាន​សិ​ទ្ឋិ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​នោះ​ក្តី ប៉ុន្តែ​ដោយសារ​តែ​ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ ទើបតែ​មាន​កញ្ញា ស៊ន សៀវ​ម៉ី​ម្នាក់​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ផ្តល់​ប្រាក់​រង្វាន់​ស្មើនឹង​ប្រាក់​រង្វាន់​ក្នុង​អនុក្រឹត្យ​មេដាយមាស​ទ្វីបអាស៊ី​ចំនួន​៨០​លាន​រៀល​ដល់​ស៊ន សៀវ​ម៉ី​ផង​ដែរ ៕