ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​សត្តឃាត​មួយ​កន្លែង បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​ធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ម្ចាស់​កន្លែង​សត្តឃាត​ជ្រូក​គោ​ថា មិន​ចេះ​រៀបចំ​បង្ហូរទឹក​ស្អុយ កាក​សំណល់

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​ធ្វើការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ម្ចាស់​កន្លែង​សត្តឃាត​ជ្រូក​គោ​ថា មិន​ចេះ​រៀបចំ​បង្ហូរទឹក​ស្អុយ កាក​សំណល់ លាមក​ជ្រូក និង​គោ ឱ្យ​បាន​សមរម្យ ពោល​គឺ​មិន​បាន​ប្រើ​ថ្នាំ​បំបាត់​ក្លិនស្អុយ​ឆួល ខណៈ​ខ្យល់​បក់​មក​លើ​ផ្ទះ​ពួក​គាត់​នោះ​ឡើយ ។ បន្ទាប់​ពី​សម្លាប់ សត្វ ជ្រូក និង​គោ​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ ។ ម្យ៉ាងវិញទៀត ពេល​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នៅ​រដូវវស្សា​វិញ ធ្វើ​ឱ្យ​ទឹក​ស្អុយ​ទាំងនោះ​ហូរ​ចេញពី​កន្លែង​សត្តឃាត ចូល​ទៅ​តាម​ផ្ទះ​របស់​ពួក​គាត់ ដែល​នៅ​ផ្នែក​ខា ង​ក្រោម បង្ក​ឱ្យ​ងាប់ ដំណាំ​ដាំ​ដុះ​ថែម​ទៀត​ផង ។

ជាក់ស្តែង​ស្តង់​សត្តឃាត ជ្រូក គោ មួ យ​កន្លែង ដែល​មាន​ម្ចាស់ ឈ្មោះ តា​ផល ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ ស្ថិត​នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជះក្លិន​ស្អុយ​អសោច បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដែល​មាន​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​កំពុង​ទទួល​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​នេះ ។ បើ​តាម​ការ​រៀបរាប់​ពី​លោក អេ​ម សា​រិ​ន អនុ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុង ប៉ៃលិន បានឱ្យ​ដឹង​ថា ស្តង់​កាប់ ជ្រូក គោ មួយ​កន្លែង​នៅ​ទល់មុខ​នឹង​ផ្ទះ​របស់​លោក ត្រូវ​បាន​បុរស​ម្នាក់ ឈ្មោះ សុផល រស់នៅ​ភូមិ​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​អ្នក​ដេញថ្លៃ​យក​មក​កាប់​ពេល​យប់​ៗ ហើយ​ដឹក​យក​ទៅ​លក់ដូរ ចែកចាយ​នៅ​ផ្សារ​ប៉ៃលិន ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​កាប់ រួច​កាក​សំណល់​ទាំងនោះ ត្រូវ​គេ​បង្ហូរ​ចូល​ស្រះ​ទឹក​មួយ​នៅ​ក្បែរ​កន្លែង​នោះ​ដែរ ហើយ​បង្ក​ទៅ​ជា​ក្លិនស្អុយ​ជះ​ចូល​ផ្ទះ​របស់​លោក និង​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ៗ ទៀត​ជាង​៥០​គ្រួសារ​ឯណោះ ។

លោក​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ តែងតែ​នាំ​គ្នា​មក​ជម្រាប​ប្រាប់​លោក​ឱ្យ​រាយការណ៍​ជូន​អាជ្ញាធរ ក្រុង ខេត្ត ដើម្បី​ចុះ​មក​ពិនិត្យ និងរ ក​វិធី​ដោះស្រាយ ហើយ​កាលពី​ប៉ុន្មាន​ខែ​មុនគេ​ឃើញ​ខាង​បរិស្ថាន​ចុះ​ទៅ​មើល​ដែរ លុះ​ក្រោយមក​មិន​ទាន់​ឃើញ​មានការ​កែប្រែ ឬ​លប់​បំបាត់​ក្លិនស្អុយ​ចេញពី​ស្តង់​នោះ​ឡើយ ពោល​គឺ​ស្ងាត់ឈឹង​ទៅ​វិញ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ក្លិនស្អុយ​ដដែល ពិសេស​ពេល​ហូប​បាយ​ម្តង​ៗ លេប​ស្ទើរ​មិន​ចូល​នោះ​ឡើយ ស្អុយ​ជាង​គំរង់​ទៅ​ទៀត ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​រិះគន់​អាជ្ញាធរ ក្រុង ខេត្ត ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ​ថា មិន​គិត​ខ្វល់ខ្វាយ​ពី​សុភាព​ប្រជាពលរដ្ឋ​នោះ​ឡើយ ដោយ​ចេះ​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វី​ៗ ស្រេច​តែ​នឹង​ចិត្ត គិតតែ​ប្រយោជន៍​ខ្លួនឯង ។ ម្យ៉ាងវិញទៀត ការ​កាប់​ជ្រូក គោ បង្ហូរ​ចូល​ក្នុង​ស្រះ​ទឹក​គ្មាន​ដាក់​ថ្នាំ កំចាត់​ក្លិ​ស្អុយ​នោះ​ឡើយ ដោយ​ទុក​ឱ្យ​ជះក្លិន​បង្ក​ផ ល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​នៅ​ជុំវិញ​នោះ​ផង​ដែរ បង្ក​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម និង រលាក​សួត​ថែម​ទៀត​ផង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា កន្លង​ទៅ​នេះ​ថា ខាង​លោក​ធ្លាប់​ចុះ​ទៅ​ណែនាំ​ឱ្យ ម្ចាស់​ស្តង់​រៀបចំ​ឱ្យ​បាន​សមរម្យ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែរ ។ តែ​ក្រោយមក​ខាង​ម្ចាស់​ស្តង់​សុំ​ពន្យា​ពេល​បន្តិចទៀត ព្រោះ​គេ​នឹង​ប្តូរ​ចេញ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង ឆ្ងាយ​ពី​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ហើយ​បើសិនជា​នៅ​បន្ត​ផល​ប៉ះពាល់​ខាង​លោក​នឹង​ចុះ​ទៅ ពិនិត្យ​នៅ​ពេល​ក្រោយ​ឆាប់​ៗ​ខាង​មុខ​នេះ ៕