ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ សិស្សគេងច្រើន រៀនកាន់តែពូកែ!

2 ឆ្នាំ មុន

សិស្សជាច្រើនសុខចិត្តគេងមិនគ្រប់ដើម្បីទទួលបានពិន្ទុល្អ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា សិស្សដែលគេងច្រើនទទួលបានពិន្ទុល្អជាង សិស្សដែលខំរៀនមិនបានគេងគ្រប់។ តែបើសិស្សមិនបានគេងគ្រប់ ដោយសារតែបាញ់ PUBG ដាច់យប់នោះ គឺមិនរាប់ចូលទេ។ សមាជិកក្រុមប្រឹក្សាសុខភាពនិស្សិត…

សិស្សជាច្រើនសុខចិត្តគេងមិនគ្រប់ដើម្បីទទួលបានពិន្ទុល្អ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា សិស្សដែលគេងច្រើនទទួលបានពិន្ទុល្អជាង សិស្សដែលខំរៀនមិនបានគេងគ្រប់។ តែបើសិស្សមិនបានគេងគ្រប់ ដោយសារតែបាញ់ PUBG ដាច់យប់នោះ គឺមិនរាប់ចូលទេ។

សមាជិកក្រុមប្រឹក្សាសុខភាពនិស្សិត (SHAC) របស់សហរដ្ឋអាមេរិក ដែលផ្តល់ទស្សនៈរបស់និស្សិតដល់សេវាសុខភាពសាកលវិទ្យាល័យ (UHS) បានកំណត់ថា​ ការគេងគឺជាការផ្តោតសំខាន់មួយនៅឆ្នាំនេះ។ ពួកគេបានពិគ្រោះជាមួយអ្នកស្រាវជ្រាវអំពីការគេង ដែលបានកត់សម្គាល់ និង បង្កើតការណែនាំសម្រាប់គ្រូពេទ្យអំពីវិធីដោះស្រាយការគេងជាមួយអ្នកជំងឺដែលជាសិស្ស។

វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលនិស្សិតមហាវិទ្យាល័យមានទំនោរនឹងគេងមិនលក់ ដើម្បីយកពេលរៀនសូត្រឱ្យបានច្រើន។ ប៉ុន្តែជំនាន់នេះមានភាពខុសប្លែកគ្នា ហើយអ្នកស្រាវជ្រាវកំពុងផ្តោតកាន់តែខ្លាំងទៅលើនិស្សិតមហាវិទ្យាល័យ ដោយសារតែពួកគេជាប្រជាជនដែលគេងមិនលក់ច្រើនបំផុត។

បរិមាណនៃការគេងដែលនិស្សិតមហាវិទ្យាល័យទទួលបាន គឺជាការទស្សន៍ទាយដ៏ខ្លាំងបំផុតមួយនៃភាពជោគជ័យក្នុងការសិក្សា។ ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសិស្សជួសជុល និងបង្រួបបង្រួមការចងចាំ បូករួមទាំងការការពារភាពខ្សោយនៃការចងចាំ។ បើ​គ្មាន​ការ​គេង មនុស្សមានពេលធ្វើការកាន់តែច្រើន តែមិនមែនមានន័យថាធ្វើការបានល្អនោះទេ។

ក្រុមប្រឹក្សាប្រឹក្សាសុខភាពសិស្សបានធ្វើការណែនាំឱ្យនិស្សិតរបស់ខ្លួនព្យាយាមគេងឱ្យបានគ្រប់គ្រាន់ ដើម្បីមានសុខភាពខួរក្បាលល្អ និង អាចទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ