ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានអ្នកជំនាញណែនាំឱ្យ គូស្នេហ៍គួរគេងគ្រែផ្សេងគ្នា?

2 ឆ្នាំ មុន

យោងតាមការស្ទង់មតិមួយនៅក្រៅស្រុកបានបង្ហាញថា គូស្នេហ៍ ១ ក្នុងចំណោម ៤ ជ្រើសរើសយកការគេងលើគ្រែដាច់ដោយឡែកពីគ្នា។ បើទោះបីជាស្តាប់មើលទៅហាក់បីដូចជាធ្វើឱ្យស្នេហាលែងសូវមានភាពស្អិតរមួត គេរកឃើញថា ការធ្វើដូចនេះផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើន ហើយក៏ធ្វើឱ្យស្នេហាមិនសូវមានភាពល្អក់កករ។…

យោងតាមការស្ទង់មតិមួយនៅក្រៅស្រុកបានបង្ហាញថា គូស្នេហ៍ ១ ក្នុងចំណោម ៤ ជ្រើសរើសយកការគេងលើគ្រែដាច់ដោយឡែកពីគ្នា។ បើទោះបីជាស្តាប់មើលទៅហាក់បីដូចជាធ្វើឱ្យស្នេហាលែងសូវមានភាពស្អិតរមួត គេរកឃើញថា ការធ្វើដូចនេះផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើន ហើយក៏ធ្វើឱ្យស្នេហាមិនសូវមានភាពល្អក់កករ។ តើហេតុអ្វីទៅ?

១. វាធ្វើឱ្យអ្នកគេងដោយគ្មានការរំខាន

​ប្រសិន​បើ​អ្នក​គេង​មិន​បាន​ស្រួល ​នៅ​លើ​គ្រែ​តែ​មួយ​ជាមួយ​ដៃ​គូ​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូ​រ​កន្លែងគេង។ ជាទូទៅស្ត្រីមានត្រចៀកឆាប់ចាប់បានសម្លេងរំខានជាងបុរស។​ ដូច្នេះប្រសិនបើដៃគូរបស់ពួកគេស្រមុក ពួកគេទំនងជានឹងភ្ញាក់នៅពាក់កណ្តាលយប់។ ការសិក្សាក៏បានរកឃើញថា ការគេងជាមួយដៃគូរបស់អ្នកអាចបង្កើនចំនួនដងនៃការគេងមិនស្ងប់ ឬ ឧស្សាហ៍គេងយល់សុបិនច្រើន។ នេះក៏ព្រោះតែមានបញ្ហារំខានមួយចំនួនកើតឡើងនៅពេលគេងគ្រែជាមួយគ្នា។

២. វាធ្វើឱ្យអ្នកមានអារម្មណ៍រីករាយនៅពេលក្រោកឡើង

នេះគឺជាលទ្ធផលនៃការគេងដោយគ្មានការរំខាន។ ដៃគូទាំងពីរ ភ្ញាក់ឡើងមានថាមពល  ហើយមានអារម្មណ៍ថា ពួកគេមានការផ្តោតអារម្មណ៍ និងការគ្រប់គ្រងលើខ្លួនឯងកាន់តែច្រើន។ ពួកគេ​ក៏​មាន​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ប្រសើរ​ជាង​មុន ហើយ​ពួកគេ​មិន​មាន​អារម្មណ៍​ខក​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​ចំពោះ​ការ​រំខាន​ដំណេក​ណា​មួយ​ឡើយ។

៣. វាជួយកាត់បន្ថយអត្រាឈ្លោះប្រកែកគ្នា

នៅពេលដែលមនុស្ស ២នាក់កំពុងគេងមិនសូវលក់ដោយសារតែមានការរំខាន ពួកគេអាចនឹងទប់អារម្មណ៍មិនបាន ហើយក៏អាចឈ្លោះគ្នាផងដែរ។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យមនុស្សមិនសូវយល់ចិត្តចំពោះអារម្មណ៍របស់អ្នកដទៃ ដែលជារឿងសំខាន់ក្នុងទំនាក់ទំនង។ មិនត្រឹមតែប៉ុណ្ណឹងទេ ការគេងមិនលក់អាចចាប់ផ្តើមការឈ្លោះប្រកែកគ្នាកាន់តែច្រើន រវាងគូស្នេហ៍ពីរឿងតូចតាចបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ