វិធានការទប់ស្កាត់ការកើតមានជំងឺឆ្កែឆ្កួត
ជំងឺឆ្កែឆ្កួតបើមិនបានព្យាបាលឲ្យទាន់ពេលវេលាទេ អាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ដូច្នេះដើម្បីបង្ការរោគឆ្កែឆ្កួតលោកអ្នកគប្បីអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

-សម្លាប់ឆ្កែដែលពិនិត្យឃើញថា មានផ្ទុកជំងឺឆ្កែឆ្កួត
-សម្លាប់ឆ្កែ ឬសត្វដទៃទៀតដែលឆ្កែមានជំងឺខាំ
-ត្រូវរាយការណ៍ជាបន្ទាន់ចំពោះករណីសង្ស័យថា សត្វចិញ្ចឹមរបស់អ្នកកើតមានជំងឺឆ្កួតទៅកាន់ភ្នាក់ងារបសុពេទ្យ ឬភ្នាក់ងាររបស់ក្រសួងសុខាភិបាល
-សត្វដែលត្រូវឆ្កែខាំ ត្រូវតាមដានសត្វនោះក្នុងរយៈពេល១៥ថ្ងៃដោយការចង ឬបង្ខាំងទុកដាច់ដោយឡែកពីសត្វដទៃ
-បើសិនជាមនុស្សម្នាក់ត្រូវឆ្កែ ឬសត្វផ្សេងទៀតខាំធ្វើឲ្យមានរបួស ត្រូវតែធ្វើការលាងសំអាតមុខរបួសដោយទឹកស្អាតជាមួយនឹងសាប៊ូ ហើយរុំរបួសដោយក្រណាត់ស្អាតរួចត្រូវយកសត្វនោះទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឲ្យបានឆាប់រហ័ស
-រាល់សត្វចិញ្ជឹមនៅក្នុងផ្ទះ ត្រូវតែចាក់ថ្នាំការពារជំងឺឲ្យបានរៀងរាល់ឆ្នាំ
-ប្រសិនបើមនុស្សត្រូវសត្វខាំ ឬខ្វាចឱ្យមុត ឬត្រូវឆ្កែដែលសង្ស័យថាមានរោគឆ្កួតលិទ្ធត្រង់មុខរបួស លោកអ្នកគប្បីទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវទៅតាមលក្ខណបច្ចេកទេស
-ចំពោះសត្វឆ្កែដាច់ខាត មិនត្រូវលែងឲ្យដើររហេតរហូតនោះទេ ជាពិសេសឆ្កែដែលគ្មានម្ចាស់ ហើយមានការសង្ស័យថា មានផ្ទុកជំងឺនេះត្រូវរាយការណ៍ទៅអង្គភាពពេទ្យសត្វដើម្បីចាប់សត្វទាំងនោះទៅពិនិត្យ និងបង្ខាំងទុកបញ្ចៀសការចម្លងរោគទៅសត្វផ្សេង ឬមនុស្ស ។
ទាំងអស់នេះ គឺជាវិធានការទប់ស្កាត់ការកើតមានជំងឺឆ្កែឆ្កួត ដែលលោកអ្នកគួរដឹងថា សត្វឆ្កែនេះឯងជាមូលហេតុចម្បងក្នុងការចម្លងជំងឺទៅមនុស្ស និងសត្វដទៃ ៕
ចែករំលែកព័តមាននេះ