ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​មើល​សីល​ខ្លួនឯង​សុទ្ធ​ឬ​មិន​សុទ្ធ

4 ឆ្នាំ មុន

គ្រប់​សិក្ខាបទ​ទាំងអស់​សុទ្ធតែ​មាន​អង្គ​របស់​វា​ជា​ការ​វិនិច្ឆ័យ​ទៅ​លើ​សីល​ថា​តើ​សីល​ដែល​ខ្លួន​កាន់​រក្សា​ហើយ​នោះ បរិសុទ្ធ ឬ​ក៏​មិន​បរិសុទ្ធ ដូច​និច្ចសីល​មាន​សិក្ខាបទ​ប្រាំ ហើយ​សិក្ខាបទ​នីមួយ​ៗ​តែង​មាន​អង្គ​សិក្ខា​ទៅ​តាម​វិន័យ​ប្បញ្ញត្តិ​ដូច​តទៅ​៖ ១-​បា​ណា​តិ​បា​តា មាន​អង្គ​៥​គឺ ១-​សត្វ​មានជីវិត ២-​សេចក្ដី​ដឹង​ថា សត្វ​មានជីវិត…

គ្រប់​សិក្ខាបទ​ទាំងអស់​សុទ្ធតែ​មាន​អង្គ​របស់​វា​ជា​ការ​វិនិច្ឆ័យ​ទៅ​លើ​សីល​ថា​តើ​សីល​ដែល​ខ្លួន​កាន់​រក្សា​ហើយ​នោះ បរិសុទ្ធ ឬ​ក៏​មិន​បរិសុទ្ធ ដូច​និច្ចសីល​មាន​សិក្ខាបទ​ប្រាំ ហើយ​សិក្ខាបទ​នីមួយ​ៗ​តែង​មាន​អង្គ​សិក្ខា​ទៅ​តាម​វិន័យ​ប្បញ្ញត្តិ​ដូច​តទៅ​៖

១-​បា​ណា​តិ​បា​តា មាន​អង្គ​៥​គឺ ១-​សត្វ​មានជីវិត ២-​សេចក្ដី​ដឹង​ថា សត្វ​មានជីវិត ៣-​គិត​នឹង​សម្លាប់ ៤-​ព្យាយាម​នឹង​សម្លាប់ ៥-​សត្វ​ស្លាប់​ដោយ​ព្យាយាម​នោះ ។

២-​អ​ទិ​ន្ទា​ទាន មាន​អង្គ​៥​គឺ ១-​ទ្រព្យ​ដែល​ម្ចាស់​​គេ​ហួងហែង​រក្សា ២-​សេចក្ដី​ដឹង​ថា ទ្រព្យ​មាន​ម្ចាស់​ហួងហែង​រក្សា ៣-​គិត​នឹង​លួច ៤-​ព្យាយាម​លួច ៥-​លួច​បាន​មក​ដោយ​ព្យាយាម​នោះ ។

៣-​កា​មេ​សុ​មិច្ឆាចារ មាន​អង្គ​៤​គឺ ១-​ស្ត្រី​ដែល​មិន​គួរ​នឹង​គប់​រក​គឺ​ស្ត្រី​ដែល​មាន​គេ​ហួងហែង​រក្សា ២-​គិត​នឹង​សេព​នូវ​ថុ​ន​ធម្ម​នឹង​ស្ត្រី​នោះ ៣- ព្យាយាម​នឹង​សេព​នូវ​មេថុនធម្ម ៤-​ញុំ​ា​ង​មគ្គ​និង​មគ្គ​ឲ្យ​ដល់​គ្នា ។

៤-​មុសាវាទ មាន​អង្គ​៤​គឺ ១-​វត្ថុ​មិន​ពិត ២-​គិត​នឹង​ពោល​ឲ្យ​ខុស ៣-​ព្យាយាម​នឹង​ពោល​ឲ្យ​ខុស​នោះ ៤-​ញុំ​ា​ង​អ្នក​ដទៃ​ឲ្យ​ដឹង​ច្បាស់​នូវ​សេចក្ដី​នោះ ។

៥-​សុរាមេរ័យ មាន​អង្គ​៤​គឺ ១-​វត្ថុ​ទីតាំង​នៃ​សេចក្ដី​ស្រវឹង គឺ​សុរា​និង​មេរ័យ ២-​ចិត្ត​ប្រាថ្នា​ដើម្បី​នឹង​ផឹក ៣-​ព្យាយាម​នឹង​ផឹក​នូវ​ទឹកស្រវឹង​នោះ ៤-​បាន​ផឹក​នូវ​ទឹកស្រវឹង​នោះ​ឲ្យ​កន្លង​បំពង​ក​ចូល​ទៅ ។

ការ​វិនិច្ឆ័យ​នូវ​សីល​របស់​ខ្លួន​ដែល​បាន​រក្សា​ថា​តើ​ដាច់​ឬ​មិន​ទាន់​ដាច់​សីល​នោះ គឺ​ផ្អែក​ទៅ​លើ​អង្គ​នៃ​សិក្ខាបទ​នីមួយ​ៗ ឧទាហរណ៍ៈ សិក្ខាបទ​ទី​១​គឺ បា​ណា​តិ​បា​តា មាន​អង្គ​ប្រាំ បើ​អ្នក​រក្សាសីល​ប្រព្រឹត្ត​ទៅ​លើ​សត្វ​មានជីវិត​គ្រប់​អង្គ​ទាំង​៥​ហើយ នោះ​សីល​របស់​អ្នក​នឹង​ដាច់​ហើយ តែបើ​ការ​ប្រព្រឹត្ត​មិន​ទាន់​គ្រប់​អង្គ​ទេ នឹង​ពុំ​ទាន់​ដាច់​សីល​ទេ គ្រាន់តែ​ជា​សីល​ពព្រុះ​ពពាល សីល​មិន​ស្អាត​បរិសុទ្ធ ៕ សាន សារិន