ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​ឡាននៅ​ថៃ ​ស្លា.ប់និង​របួសពលករខ្មែរ​​ជា​ច្រើន​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រោះថ្នាក់​ចរាចរណ៍ដ៍​រន្ធត់​មួយ​បាន​កើតឡើង​លើ​ទឹកដី​ថៃ ​បង្ក​ឲ្យ​ពលករ​ខ្មែរ​យ៉ាងតិច​ជាង​១០​នាក់​ស្លា.ប់​និង​របួស​រដូករណែល ​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​២​ វិច្ឆិកា ​២០២១​ ដែលហេតុការណ៍​នេះ​ កើត​មាននៅ​ចំណុច​ផ្លូវបំបែក​(​ខ្ល​ង​យ៉ា​យ​អ៊ី​ន​)​ ក្នុង​ឃុំ​វ៉ាំ​ង​ថង…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រោះថ្នាក់​ចរាចរណ៍ដ៍​រន្ធត់​មួយ​បាន​កើតឡើង​លើ​ទឹកដី​ថៃ ​បង្ក​ឲ្យ​ពលករ​ខ្មែរ​យ៉ាងតិច​ជាង​១០​នាក់​ស្លា.ប់​និង​របួស​រដូករណែល ​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​២​ វិច្ឆិកា ​២០២១​ ដែលហេតុការណ៍​នេះ​ កើត​មាននៅ​ចំណុច​ផ្លូវបំបែក​(​ខ្ល​ង​
យ៉ា​យ​អ៊ី​ន​)​ ក្នុង​ឃុំ​វ៉ាំ​ង​ថង ​ស្រុក​វ៉ាំ​ង​សំ​ប៊ូ​ន​ ខេត្ត​ស្រះ​កែវ​ ។ នេះ​យោង​តាម​ប្រភព​ព័​ត៍​មាន​ពី​គេហទំព័រ​និង​កាសែត​ថៃ​មួយ​។​មនុស្ស​ចំនួន​៥​នាក់​ស្រី​៣​នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​រួម​ទាំង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​ផង​ដែរ​ ។

​ក្រៅពី​នេះ ​មនុស្ស​៨​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល​ដោយ​៦​នាក់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​កើតហេតុ​និង​២​នាក់​ ដែល​រង​របួសធ្ងន់​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្តេច​យុ​ផា​រាជ្យ​ ក្នុង​ខេត្ត​ស្រះ​កែវ​។ ​ប្រភព​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ម្នាក់ ​គេ​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ ហើយ​គ្រោង​បូជាសព​ក្រោយ​រយៈពេល​២៤​ម៉ោង​ទៀត​ផង​។​ប្រភព​បន្ត​ថា ​រថយន្ត​កើតហេតុ​ពាក់​ស្លាក​លេខ​ថៃ​៤៥៥១ ​តែ​មិន​បញ្ជាក់​ម៉ាក​ទេ​ ផ្ទុក​មនុស្ស​សរុប​១៣​នាក់ ​រួម​ទាំង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​ផង​។​

ប្រភព​បន្ត​ទៀត​ថា ​មុន​កើតហេតុ ​រថយន្ត​គ្រោះថ្នាក់​ពាក់​ស្លាក​លេខ​ថៃ​មួយ​គ្រឿង​ខាងលើ​បាន​ដឹក​ពលករ​ពេញ ​និង​បើកបរ​យ៉ាង​លឿន​​មក​ពី​ខៅ​ឡែ​ម​ជាប់​ខេត្ត​ចាន់​បុរី​ ។ លុះដល់​ចំណុច​ផ្លូវបំបែក​ខាង​លើ ក៏ក្រឡាប់​ជា​ច្រើន​ត្រឡប់​បន្ទាប់​មក​ទៅ​បុក​ជាប់​ និង​បង្គោល​ភ្លើង​បង្កឲ្យ​ពលករ​ស្លា.ប់ ​និង​របួស​រដូករណែល​ ហើយ​រថយន្ត​ក៏ខូច​ខ្ទេច​ផង​ដែរ​ ។ ​បុរស​ជនជាតិ​ថៃ​ម្នាក់​ដែល​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ​មុន​កើតហេតុ​មាន​រថយន្ត​ភិ​ក​អាប់​មួយ​គ្រឿង​បោះពួយ​លឿន​បុក​ឆាក​ខឿន​រង្វង់​មូល​ចំណុច​កើតហេតុ​ហើយ​ធ្លាក់​ស្នាមភ្លោះ​ តែ​បើក​ឡើង​មក​វិញ​យ៉ាង​លឿន​ ដើម្បី​បន្តដំណើរ​ ទើប​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ពលករ​ដែល​កំពុង​បោះពួយ​មក​ដល់ទី​នោះ​បួង​ចង្កូត​ធ្លាក់​ផ្លូវ​ និង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​កើត​មាន​គ្រោះថ្នាក់​បែប​នេះ​។​

យោង​ការ​សាកសួរ​ពលករ​ដែល​អាច​និយាយ​បាន​ប្រាប់​អាជ្ញាធរ​ថៃ​ថា​ ពួក​គេ​ទើប​ចេញពី​កម្ពុជា​តាម​ច្រករបៀង ​ប្រុង​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុងស្រុក​ថៃ​ ដូច​ជា​និគម​ឧ​ស្សហកម្ម​៣០៤​ខេត្ត​ឆាក់​ឆឺ​ន​សៅ​,​ទីក្រុង​បាងកក​,​ខេត្ត​ឈុ​ន​បុរី​និង​ខេត្ត​រ៉ា​ក់​យ៉ង​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ នាព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះ​ថា​ ករណី​ស្លា.ប់​និង​របួស​ពលករ​ខ្មែរលើ​ទឹកដី​ថៃ ​ដោយសា​គ្រោះថ្នាក់​ចរាចរ​កាលពី​យប់មិញ​នៅ​ខេត្ត​ស្រះ​កែវ​ គឺ​ពិតជា​កើត​មាន​មែន​។​

មន្ត្រី​ដដែល​បន្ត​ថា ​ពេល​នេះ​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​រួម​មាន​មន្ត្រី​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​កំពុងធ្វើការ​ហើយ ​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​ជនរងគ្រោះ ។

អត្ថបទសរសេរ ដោយ