ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ និង​បក្ខពួក ដោយ​ចោទប្រកាន់ ០៣​បទល្មើស

2 ឆ្នាំ មុន

ខេត្តក្រចេះ ៖ លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ និង​បក្ខពួក កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១…

ខេត្តក្រចេះ ៖ លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ និង​បក្ខពួក កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តក្រចេះ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កុមារី​ជា​កូនឈ្នួល ចំនួន​២​នាក់ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា លោក ទេព ហ៊ុយ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ​បទ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​, បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ និង​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​មាត្រា​២១១ មាត្រា​២១៩ និង មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ចំណុច​ហាង​យីហោ លាង ហ៊ុយ លក់​រថយន្ត​ម៉ូតូ​និង​លក់​ទូរស័ព្ទ​ដៃ​ទំនើប ផ្លូវ​កណ្តាល​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ និង​នៅ​ចំណុច​ភូមិ​រកា​កណ្តាល​១ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២១ ។

ដោយឡែក​បក្ខពួក មានឈ្មោះ គឹ​ម សុវណ្ណ​រិ​ទ្ធ និង ឈ្មោះ វុ​ធ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ តាម​មាត្រា​២១៩ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​បញ្ជាក់​ថា លោកស្រី ឈិ​ន សុខ​ឃឿ​ន ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន អោយ​ដឹង​ថា លោកស្រី​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​កូនស្រី ដែល​ទើប​មាន​អាយុ​១២​ឆ្នាំ ជា​ឈ្នួល​បម្រើ​នៅផ្ទះ​លោក ទេព ហ៊ុយ ប្រាប់​ថា លោក ទេព ហ៊ុយ បាន​បញ្ជា​អោយ​កូនចៅ​ប្រើ​អំពើ​ហិង្សា យក​កៅអី​វាយ​ក្បាល អោយ​ដេក​ឱប​ផ្នូរ​សត្វ​ឆ្កែ មួយ​យប់ និង​បង្ខំ​អោយ​ស៊ី​អាចម៍ឆ្កែ ថែម​ទៀត គ្រាន់តែ​រឿង​ធ្វើ​ឲ្យ​ឆ្កែ​ងាប់ ១​ក្បាល​ប៉ុណ្ណោះ ។

លោកស្រី បន្ត​ថា លោក ទេព ហ៊ុយ បាន​សុំ​សម្របសម្រួល ដោយ​យល់ព្រម​បង់ប្រាក់​ចំនួន ២០​លាន​រៀល ដើម្បី​បញ្ចប់រឿង​នេះ ។ ក្រោយមក ហ៊ាន​ផ្តល់​អោយ​ដល់​ចំនួន ២​ម៉ឺន​ដុល្លារ ប៉ុន្តែ​លោកស្រី​មិន​ព្រម​នោះ​ទេ ដោយ​បាន​ប្តឹងផ្តល់​រួចរាល់​អស់ហើយ ។

ដោយឡែក ក្មេង​ស្រី​រង​គ្រោះ​វិញ និយាយ​ថា មូលហេតុ​ដែល​នាង​បាន​ច្រ​មុជ​សត្វ​ឆ្កែ​របស់​ដល់​ងាប់​នោះ ដោយសារ​តែ​កូនស្រី​ពៅ​របស់​លោក ទេព ហ៊ុយ ជេរ​ប្រមាថ នាង​ថា «​ពូជ​មី​ឆ្កែ​» ។

ទ​ង្វើ​របស់​លោក ទេព ហ៊ុយ និង​បក្ខពួក ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា «​ជា​អំពើ​ឃោរឃៅ អ​សីលធម៌ និង ថោកទាប​បំផុត​» មិន​សម​ធ្វើ​ជា​កងកម្លាំង​បម្រើ​ប្រជាពលរដ្ឋ​ទៀត​នោះ​ទេ ៕

អត្ថបទ​ពាក់ព័ន្ធ ៖ ( ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ និង​បក្ខពួក ជា​បណ្តោះអាសន្ន )
(សមត្ថកិច្ច​បា​នប​ញ្ជួ​ន​លោក​មេបញ្ជាការ​ក្រុង​ក្រចេះ និង​បក្សពួក​របស់​ខ្លួន ទៅ​សាលាដំបូង​ខេត្តក្រចេះ ជុំវិញ​ករណី​ប្រើប្រាស់​ហិ​.​ង្សា​លើ​កូនឈ្នួល​របស់​ខ្លួន យ៉ាង​ឃោរ​.​ឃៅ )
( ចាប់ខ្លួន​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​បក្ខពួក ក្រោយ​ធ្វើ​បា​.​ប​កុមារី​កូនឈ្នួល​២​នាក់ )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ