ខេត្តក្រចេះ ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា មេបញ្ជាការក្រុងក្រចេះ និងបក្សរបស់ខ្លួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការប្រើប្រាស់ហិ.ង្សាលើកូនឈ្នួល របស់ខ្លួន យ៉ាងឃោ.រឃៅ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស ចុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ។
ប្រភពដដែលបានបន្តថា មេបញ្ជាការក្រុងក្រចេះដែលត្រូវបានចាប់ខ្លួន មានឈ្មោះថា លោកវរសេនីយ៍ត្រី ទេព ហ៊ុយ និងបុគ្គលិកដែលពាក់ព័ន្ធ ក៏ត្រូវបានឃាត់ខ្លួនផងដែរ ។ មូលហេតុនៃការចាប់ឃាត់ខ្លួនមេបញ្ជាការក្រុងក្រចេះ និងបក្សពួក គឺដោយសារបុគ្គលនេះ បានប្រព្រឹត្តអំពើហិ.ង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើ) នៅក្នុងផ្ទះ។
ការឃាត់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីបើកការស៊ើបអង្កេតដោយមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តក្រចេះ តាមនីតិវិធីដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តក្រចេះ លើករណីប្រើអំពើហិ.ង្សាលើក្មេងស្រីជាកូនឈ្នួលបម្រើការនៅផ្ទះ បណ្ដាលឲ្យរងរបួស។

គួរបញ្ជាក់ថា កុមារីរងគ្រោះពីរនាក់ឈ្មោះ ត្រេត ធារ៉ា អាយុ១២ឆ្នាំ និងកុមារីឈ្មោះ វន ពិសី អាយុ១២ឆ្នាំដូចគ្នា ដែលកុមារីទាំងពីរនាក់នេះ គឺជាអ្នកបំរើនៅក្នុងផ្ទះរបស់លោកវរសេនីយ៍ត្រី មេបញ្ជាការកង រាជអាវុធហត្ថក្រុងក្រចេះ នៅចំណុចភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ។
តាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់ បានឲ្យដឹងថា ពួកនាងនៅបម្រើការងារនៅក្នុងភូមិគ្រឹះ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជារកាកងរាជអាវុធហត្ថក្រុង និងប្រពន្ធ ដែលជាថៅកែហាងទូរស័ព្ទដ៏ធំជាងគេក្នុងខេត្ត យីហោ «លាងហ៊ុយប្រេន» ។ កុមារីរងគ្រោះបន្តថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ ឈ្មោះ វន ពិសី ខឹងកូនថៅកែរបស់ខ្លួនដែលបានជេរប្រមាថឪពុកម្ដាយរបស់នាងក៏បានច្រានសត្វឆ្កែទម្លាក់ចូលទៅក្នុងអាងទឹក តែអត់ដឹងថា វាងា.ប់នោះទេ លុះព្រឹកឡើងទើបបានដឹងថា សត្វឆ្កែមួយក្បាលនោះងា.ប់។ បន្ទាប់ពីសត្វឆ្កែមួយក្បាលនៅក្នុងផ្ទះនោះងា.ប់ ថៅកែរបស់ពួកនាងក៏បានសួររកមុខ ដើម្បីចង់ដឹងថា តើនរណាជាអ្នកធ្វើអោយឆ្កែងា.ប់?។

កុមារីរងគ្រោះបន្តថា ករណីនោះ គឺបានកើតឡើងចាប់តាំងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ទើបម្ចាស់ផ្ទះបានឆែកកាមេរ៉ាសុវត្ថិភាព ក៏រកឃើញថា កុមារីឈ្មោះ វន ពិសី ជាអ្នកច្រានឆ្កែទម្លាក់ទឹក បណ្ដាលអោយងា.ប់ភ្លាមនោះ ក្រោយមកគេក៏បានឱ្យអ្នកបម្រើផ្សេងទៀតទៅឌុបកុមារីទាំងពីរនាក់ចេញពីភូមិគ្រឹះរបស់ខ្លួននៅចំណុចភូមិរកាកណ្តាល ឆ្ពោះទៅកាន់ហាងលក់ទូរស័ព្ទយីហោ «លាងហ៊ុយ ប្រេន» ស្ថិតនៅចំណុចទល់មុខធនាគារស្ថាបនា ក្បែរអធិការក្រុងក្រចេះ ។
បើតាមកុមារីទាំងពីរនាក់បានរៀបរាប់ដឹងបន្តថា ខណៈពេលទៅដល់ហាងទូរស័ព្ទនោះ លោកវរសេនីយ៍ ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ក៏បានធ្វើសកម្មភាពជាន់ក្បាលកុមារី ឈ្មោះត្រេត ធារ៉ា ទាំងស្បែកជើង និងបានទះកំផ្លៀងនាង៣ដៃ ក្នុងនោះមានមេបញ្ជាការរងអាវុធហត្ថក្រុងម្នាក់ទៀតឈ្មោះរិទ្ឋ ព្រមទាំងបក្សពួកម្នាក់ទៀតក៏បានចូលរួមធ្វើទារុណ.កម្មទៅលើក្មេងស្រីរង គ្រោះទាំងពីរនាក់ផងដែរ ដោយប្រើកៅអីវ៉ៃ ជាន់ ធាក់ថែមទៀតផង។ ខណៈពេលដែលកំពុងតែធ្វើ ទារុ.ណក.ម្មទៅលើកុមារីរងគ្រោះទាំងពីរនាក់ លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងកូនចៅចំនួនពីរនាក់ទៀត ក៏បានគំរាមបាញ់សម្លា.ប់ចោល និងចងផ្អោបគ្នាបោះចោលក្នុងទឹកទន្លេ ។

ពួកនាងរៀបរាប់ទាំងអួលដើម.ក ទាំងភាពភ័យខ្លាចនឹងអំណា.ចម្ចាស់ពួកនាងទៅរករឿងឪពុកម្តាយបងប្អូនថា ការធ្វើទារុ.ណក.ម្មមិនអស់ចិត្តនៅកន្លែងទីតាំងហាងលក់ទូរស័ព្ទ រហូតដល់នាងត្រឡប់ទៅភូមិគ្រឹះរបស់គេវិញ ក៏ត្រូវបានថៅកែស្រីធ្វើសកម្មភាពបោចសក់កុមារីទាំងពីរនាក់ថែមទៀត ។
ពួកនាងរៀបរាប់បន្តថា បន្ទាប់មក ពេលយប់គេបញ្ជាឲ្យពួកនាងអង្គុយបត់ជើងសំពះនៅមុខផ្នូរខ្មោចឆ្កែរហូតទល់ភ្លឺ ដោយមិនអោយដេកនោះទេ មិនតែប៉ុណ្ណោះបានបញ្ជាឲ្យកុមារីឈ្មោះ ត្រេត ធារ៉ា ដើររើសអាចម៌ឆ្កែទៅអោយកុមារីឈ្មោះ វន ពិសី ស៊ី ដោយចោទថា នាងធារ៉ា ជាអ្នកសមគំនិតឲ្យនាង ពិសី សម្លា.ប់ឆ្កែរបស់គេ។
ដោយឡែកលោក នាង វុទ្ឋី ឪពុកកុមារីរងគ្រោះមានទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ក៏ត្រូវបានលោកវរសេនីយ៍ត្រី ទេព្យ ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ គំរាមថា បើមិនចង់ឱ្យកូនជាប់ពន្ធនាគារទេ ត្រូវបង់លុយឱ្យគេក្នុងមួយខែ១០០ដុល្លារអាមេរិក សម្រាប់ក្មេងម្នាក់ៗ រហូតដល់រយៈពេលបីឆ្នាំពេញ ៕
ចែករំលែកព័តមាននេះ