ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ និង​បក្ខពួក ជា​បណ្តោះអាសន្ន

2 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ប្រកាសនា​រាត្រី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះអោយ​ដឹង​ថា ចៅក្រម​ស៊ើបសួរ បាន​ចាត់ការ​តាម​នីតិវិធី និង​សម្រេច​ឃុំខ្លួនជា​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ…

ខេត្តក្រចេះ ៖ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ប្រកាសនា​រាត្រី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះអោយ​ដឹង​ថា ចៅក្រម​ស៊ើបសួរ បាន​ចាត់ការ​តាម​នីតិវិធី និង​សម្រេច​ឃុំខ្លួនជា​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ទេព ហ៊ុយ និង​ឈ្មោះ គឹ​ម សុវណ្ណ​រិ​ទ្ធ នៅ​ពន្ធនាគារ​ខេត្តក្រចេះ ដើម្បី​ធ្វើការ​ស៊ើបសួរ​បន្ត ។

អ្នកនាំពាក្យ​សាលាដំបូង ក៏​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ទទួល​បាន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៨០ ចុះ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ពី​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ រួម​ទាំង​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ ទេព ហ៊ុយ និង​ឈ្មោះ គឹ​ម សុវណ្ណ​រិ​ទ្ធ ។

ក្រោយ​ពី​បាន​ពិនិត្យ និង​សាកសួរ​រួច តំណាង​អយ្យការ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ២៨៦ អ​.​យ​.​ក​/២១ ចុះ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោ​បើក​ការ​ស៊ើបសួរ​លើ ៖

ទី​១- ឈ្មោះ ទេព ហ៊ុយ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ពី​បទ ទារុណកម្ម និង​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​, ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​, គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​បញ្ញា​ត្តិ​មាត្រា ២១១, ២១៩, ៣៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្ត​នៅ​ហាង​យីហោ លាង ហ៊ុយ លក់​រថយន្ត ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ទំនើប ផ្លូវ​កណ្ដាល ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ និង​នៅ​ចំណុច​ភូមិ​រកា​កណ្ដាល​១ សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧-២៨ ខែតុលា ឆ្នាំ​២០២១ ។

និង​ទី​២- ឈ្មោះ គឹ​ម សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​, ឈ្មោះ វុ​ធ ភេទ​ប្រុស ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ​, តាម​បញ្ញា​ត្តិ​មាត្រា ២១៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្ត​នៅ​ចំណុច​ហាង​យីហោ លាង ហ៊ុយ លក់​រថយន្ត ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ទំនើប ផ្លូវ​កណ្ដាល ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ។

សូម​ជម្រាប​ដែរ​ថា សមត្ថកិច្ច​បា​នប​ញ្ជួ​ន​លោក​មេបញ្ជាការ​ក្រុង​ក្រចេះ និង​បក្សពួក​របស់​ខ្លួន ទៅ​សាលាដំបូង​ខេត្តក្រចេះ ជុំវិញ​ករណី​ប្រើប្រាស់​ហិ​.​ង្សា​លើ​កូនឈ្នួល​របស់​ខ្លួន យ៉ាង​ឃោរ​.​ឃៅ

សូម​រម្លឹក​ថា ចាប់ខ្លួន​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​បក្ខពួក ក្រោយ​ធ្វើ​បា​.​ប​កុមារី​កូនឈ្នួល​២​នាក់

អត្ថបទសរសេរ ដោយ