ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ ប​ញ្ជួ​ន​មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ ធ្វើ​ទារុណ​.​កម្ម​ក្មេង​ស្រី​កូនឈ្នួល​បម្រើ​ទៅ​តុលាការ

2 ឆ្នាំ មុន
  • ក្រចេះ

តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​មុន​នេះ​បន្តិច បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ប​ញ្ជួ​ន​លោក​មេបញ្ជាការ​ក្រុង​ក្រចេះ និង​បក្សពួក​របស់​ខ្លួន​ទៅ​សាលាដំបូង​ខេត្តក្រចេះ ជុំវិញ​ករណី

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​មុន​នេះ​បន្តិច បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ប​ញ្ជួ​ន​លោក​មេបញ្ជាការ​ក្រុង​ក្រចេះ និង​បក្សពួក​របស់​ខ្លួន​ទៅ​សាលាដំបូង​ខេត្តក្រចេះ ជុំវិញ​ករណី​ប្រើប្រាស់​ហិ​.​ង្សា​លើ​កូនឈ្នួល​របស់​ខ្លួន​យ៉ាង​ឃោរ​.​ឃៅ​នោះ ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​មុន​នេះ​ថា ករណី​នេះ គឺ​ប​ញ្ជួ​ន​ទៅ​តុលាការ​ខេត្តក្រចេះ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដោយ​អត់​យក​មក​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស​នោះ​ទេ ។

យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​រឿង​កសាង​នីតិវិធី​បន្ត​នេះ លោក​បាន​បញ្ជាក់​ថា សូម​សាកសួរ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ព្រោះ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អ​ងេ្ក​ត និង​ការ​ស្រាវជ្រាវ គឺ​ក្រោម​ការ​ដឹកនាំ​របស់​អយ្សការ អ៊ីចឹង​ខាង​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រ​ទស បាន​ប្រកាស​ព័ត៌មាន​រួច​ហើយ អំពី​ការ​ឃាត់ខ្លួន​មេ​ប៉េ​អឹ​ម​ក្រុង​ក្រចេះ​នេះ ។

សូម​រម្លឹក​ថា លោក​វរសេនីយ៍ត្រី ទេព ហ៊ុយ និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ទៅ​លើ​ក្មេង​ស្រី​ដែល​ជា​កូនឈ្នួល (​អ្នកបម្រើ​) នៅ​ក្នុងផ្ទះ​។

សូម​រំលឹក​ទៀត​ថា ៖ ចាប់ខ្លួន​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​បក្សពួក ក្រោយ​ធ្វើ​បា​.​ប​កុមារី​កូនឈ្នួល​២​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ