ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេ​តវគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៅ​លើ​ទីលាន​ទាំង​2​កាន់តែ​ស្វិតស្វាញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​២០១៦ នៅ​លើ​ទីលាន​ទាំង​២ គឺ​ទីលាន​ដំរី​ស និង​ទីលាន​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី​២​និង​ទី​៣ មេ​សា

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​២០១៦ នៅ​លើ​ទីលាន​ទាំង​២ គឺ​ទីលាន​ដំរី​ស និង​ទីលាន​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី​២​និង​ទី​៣ មេ​សា កន្លង​មកនេះ កាន់តែ​មាន​សភាព​ស្វិតស្វាញ ។

ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​A​កាលពី​ថ្ងៃ​សៅរ៍ នៅ​លើ​ទីលាន​ដំរី​ស​នោះ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​មានការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ក្រុម Multi Media ចាប់ផ្ដើម​មាន​ទឹកមាត់​លេប​បន្តិច​វិញ​ហើយ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម Blue Dragon ក្នុង​លទ្ធផល​៤-២ ។ តាម​ពិត​ក្រុម​អ្នកកាសែត​មួយ​នេះ លេង​ចាញ់​គេ​២​ប្រកួត​រួច​មក​ហើយ​ទើបតែ​លើក​នេះ​គេ​មាន​ឱកាស​រកបាន​៣​ពិន្ទុ ។ មួយ​ប្រកួត​ទៀត​ក្រុម​DN Youth FC បាន​ត្រឹម​ស្មើ​២-២ ជាមួយ​ក្រុម V.train ។ ចំណែក​ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​B នៅ​លើ​ទីលាន​ដំរី​ស​ដដែល​មាន​ទាំងអស់​៤​ប្រកួត ។ ពេល​ព្រឹក​មាន​២​ប្រកួត ក្រុម​Good Hill FC​បាន​យកឈ្នះ​ក្រុម​Nissay FC ១-០ ខណៈ​មួយ​ប្រកួត​ទៀត​ក្រុម​Poukmak FC បាន​យកឈ្នះ​ក្រុម​HHK ៧-១ ។ ពេល​ល្ងាច ក្រុម​YFC​បាន​យកឈ្នះ​លើ​ក្រុម​White Bird FC ១០-០ និង​មួយ​ប្រកួត​ទៀត​ក្រុម​Khmer United រកបាន​៣​ពិន្ទុ​បន្ថែម​ដោយ​ស្វ័យប្រវត្តិ​ដោយសារ​តែ​ក្រុម​RFL FC ជាប់​លេង​ជាមួយ​ក្រុម​ផ្សេង​ទៀត​មិន​បាន​មក​ប្រកួត ។ សម្រាប់​ពូ​ល A ក្រុម Khmer United នៅ​តែ​បន្ត​នាំមុខ​ក្នុង​តារាង​ដោយ​ការ​ប្រកួត​ទាំង​៣​លើក​ឈ្នះ​ទាំង​៣​លើក​មាន​៩​ពិន្ទុ ។

ការ​ប្រកួត​នៅ​ក្នុង​ពូ​ល B ក្រុម​Black Tiger និង​ក្រុម White Tiger ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ដូច​គ្នា ។ ក្រុម Black Tiger ដែល​ប្រកួត​ជាមួយ​ក្រុម Fort នោះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក្រុម​White Tiger ក៏​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ឈ្នះ​លើ​ក្រុម​ស្ថាបនា​ដូច​គ្នា ដោយសារ​ក្រុម​មួយ​នេះ​ជាប់រវល់​ចូលរួម​ពិធី​មង្គលការ​ប្រធាន​ក្រុម​របស់​គេ ។

ការ​ប្រកួត​នៅ​ក្នុង​ពូ​ល B ថ្ងៃអាទិត្យ ពេល​ព្រឹក​មាន​២​ប្រកួត ក្រុម​V.K United​បាន​យកឈ្នះ​លើ​ក្រុម​កូន​ខ្មែរ​២-០ ខណៈ​ក្រុម​អាកាសចរណ៍​ស៊ី​វិល​បាន​យកឈ្នះ​លើ​ក្រុម​ព្រៃ​សិលា​៦-៣ ។ ការ​ប្រកួត​ពេល​ល្ងាច ក្រុមAnvaya បាន​យកឈ្នះ​ក្រុម​បា​សាក់ ២-១ នៅ​មុន​ក្រុម​រុក្ខ​កីឡា​ចាញ់​ក្រុម EDC ៣-១ ។

គិត​ត្រឹម​ស​ប្ដា​ហ៍​នេះ​ក្រុម EDC នៅ​តែ​បន្ត​នាំមុខ​ក្នុង​តារាង​ដោយ​លេង​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត​មាន​៩​ពិន្ទុ បន្ទាប់​មក​ក្រុម Black Eagle ឈ្នះ​២​ស្មើ​១​មាន​៧​ពិន្ទុ និង​ក្រុម White Tiger ឈរ​នៅ​លេខ​រៀង​ទី​៣​ឈ្នះ​២​ចាញ់​១​មាន​៦​ពិន្ទុ ៕