ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ហាង​! បុរស​២​នាក់​ផឹក​ស្រវឹង ស្រាប់តែ​ដក​កាំភ្លើង​សំ​ញ៉ែង​គេឯង​ក្នុង​ហាង

3 ឆ្នាំ មុន
  • ភ្នំពេញ

មាន​បុរស​២​នាក់​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង លុះ​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​ដក​កាំភ្លើងខ្លី​សំ​ញ៉ែង​គេឯង​ផ្អើល​ពេញ​ក្នុង​ហាង ហើយ​ក៏​ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​២​នាក់​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង លុះ​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​ដក​កាំភ្លើងខ្លី​សំ​ញ៉ែង​គេឯង​ផ្អើល​ពេញ​ក្នុង​ហាង ហើយ​ក៏​ត្រូវ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ខណ្ឌចំការមន ឱ្យ​ចុះ​ទៅ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ហាង​យីហោ «​វី​ហ្រេ​ន​» ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៤៧៤ កែង​១០១ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ហើយ​សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​បុរស​ទាំង​២​នាក់​ខាងលើ​នេះ​ថា តើ​នៅ​អង្គភាព​ណា​នៅឡើយ​ទេ? គ្រាន់តែ​ដឹង​ថា បាន​ធ្វើការ​ដកហូត​កាំភ្លើងខ្លី​មួយ និង​រថយន្ត​ម៉ាក​ឡី​ច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2BC 7125 មួយ​គ្រឿង ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ មួយ​គ្រឿង ចូល​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាងលើ ដោយ​មិនដឹង​ថា គាត់​ចូល​ចិត្ត​លេង​កាំភ្លើង ឬ​អួត​ថា​គាត់​មាន​កាំភ្លើង​នោះ​ទេ ប៉ុន្តែ​លុះ​ពេល​ផឹក​ស្រវឹង ក៏​ស្រាប់តែ​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ រួច​សំ​ញ៉ែង​គេឯង​ផ្អើល​ពេញ​ក្នុង​ហាង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​នោះ គាប់​ជួន​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម​ស្លៀកពាក់​ស៊ី​វិល ដែល​បាន​មក​អង្គុយ​ផឹកស៊ី​នៅ​ក្បែរ​នោះ ឃើញ​សភាព​មិន​ស្រួល ក៏​បាន​ទាក់ទង​ហៅ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន អោយ​ចុះ​ទៅ​ទី​តាំង​កើតហេតុ​នោះ​តែ​ម្ដង ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ខណ្ឌចំការមន បាន​សួរនាំ និង​បាន​ឆែកឆេរ​ក្នុង​រថយន្ត ក៏​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ា​កឡុក តែ​កាំភ្លើង​នោះ​មិន​ទាន់​បាន​ផ្ទុះ​នោះ​ទេ ទើប​សមត្ថកិច្ច​ក៏​សំរេច​នាំ​បុរស​ទាំង​២​នាក់ យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ជា​បន្ត​ទៀត ។

ទោះជា​យ៉ាងណា ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​មិន​ទាន់​អោយ​ដឹង​ថា តើ​បុគ្គល​២​នាក់​នោះ អាច​មានទោស​ទាន់ ឬ​បាន​ត្រឹម​ធ្វើការ​អប់រំ រួច​អោយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ឬ​យ៉ាងណា​នោះ​ទេ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ