រូបដំណឹងកូនភ្លោះ Ronaldo បំបែកកំណត់ត្រា Messi លើគណនី Instagram
បរទេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រីគឺនាង Georgina Rodriguez កាលពីថ្ងៃទី២៨ ខែតុលា បានប្រកាសដំណឹង
បរទេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រីគឺនាង Georgina Rodriguez កាលពីថ្ងៃទី២៨ ខែតុលា បានប្រកាសដំណឹង
បរទេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រីគឺនាង Georgina Rodriguez កាលពីថ្ងៃទី២៨ ខែតុលា បានប្រកាសដំណឹងគួរឱ្យភ្ញាក់ផ្អើលនៅលើគណនី Instagram ផ្ទាល់ខ្លួនដោយបានបញ្ជាក់ថា មិត្តស្រីរបស់ខ្លួនកំពុងពពោះកូនភ្លោះ។ គួររំលឹកថា អបអរសាទរ! Cristiano Ronaldo និងមិត្តស្រីប្រកាសទទួលបានចំណងដៃកូនភ្លោះ
គិតរហូតមកទល់ថ្ងៃទី៣១ ខែតុលា រូបថតប្រកាសដំណឹងកូនភ្លោះ ដែលបង្ហោះដោយខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United វ័យ៣៦ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាក្លាយជារូបថតរបស់អត្តពលិក (កីឡាគ្រប់ប្រភេទ) ដែលមានអ្នកចុច Likes (សញ្ញាបេះដូង) នៅលើគណនី Instagram ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺជាង៣០លាននាក់ នៅលើគណនីដែលមានអ្នកគាំទ្រ (Followers) សរុបប្រមាណ៣៦១លាននាក់របស់កីឡាកររូបនេះ។
ដោយបំបែកកំណត់ត្រារូបថតដែលបង្ហោះដោយខ្សែប្រយុទ្ធ Lionel Messi នៅថ្ងៃបង្ហាញខ្លួនលើកដំបូងជាមួយក្រុម PSG នៅឯកីឡដ្ឋាន Parc des Princes ក្រោយការចាកចេញពីក្លិប Barcelona ដែលមានចំនួនអ្នកចុច Likes ជាង២២លាននាក់ នៅលើគណនីដែលមានអ្នកគាំទ្រសរុបប្រមាណ២៧៨លាននាក់៕ (ដកស្រង់ចេញពី ESPN)
ចែករំលែកព័តមាននេះ