អបអរសាទរ! Cristiano Ronaldo និងមិត្តស្រីប្រកាសទទួលបានចំណងដៃកូនភ្លោះ
អង់គ្លេស ៖ កីឡាករ Cristiano Ronaldo រួមនិងមិត្តស្រីគឺនាង Georgina Rodriguez បានប្រកាសដំណឹងគួរឱ្យភ្ញាក់ផ្អើលដល់អ្នក
អង់គ្លេស ៖ កីឡាករ Cristiano Ronaldo រួមនិងមិត្តស្រីគឺនាង Georgina Rodriguez បានប្រកាសដំណឹងគួរឱ្យភ្ញាក់ផ្អើលដល់អ្នក
អង់គ្លេស ៖ កីឡាករ Cristiano Ronaldo រួមនិងមិត្តស្រីគឺនាង Georgina Rodriguez បានប្រកាសដំណឹងគួរឱ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយពួកគេទទួលបានចំណងដៃកូនភ្លោះ។ ខណៈមិត្តស្រីខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថាកំពុងមានផ្ទៃពោះ៣ខែមកហើយ។
កាលពីថ្ងៃទី២៨ ខែតុលា ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៦ឆ្នាំ និងមិត្តស្រីវ័យ២៧ឆ្នាំបានបង្ហោះសារលើបណ្តាញសង្គមរបស់ពួកគេថា «ពួកយើងរីករាយក្នុងការប្រកាសថា ពួកយើងកំពុងទន្ទឹងរង់ចាំកូនភ្លោះ។ បេះដូងរបស់ពួកយើងពោរពេញដោយក្តីស្រឡាញ់»។
តាមពិតទៅដំណឹងនេះ ត្រូវបានទម្លាយដោយទស្សនាវដ្ដី Hola របស់អេស្ប៉ាញ មុនពេលគូស្នេហ៍មួយគូនេះបង្ហោះសារលើបណ្តាញសង្គម ដើម្បីប្រកាសជាផ្លូវការ។
ជាមួយការប្រកាសនេះ មានន័យថា Ronaldo នឹងក្លាយជាឪពុកបង្កើតកូន៦នាក់ ដោយក្នុងនោះរួមមានកូនប្រុសច្បង Cristiano Jr. និងកូនប្រុស-ស្រីភ្លោះគឺ Eva និង Mateo មានអាយុ៤ឆ្នាំ ដែលកើតចេញពីម្តាយមិនត្រូវបានបង្ហាញអត្តសញ្ញាណ ដែលកីឡាកររូបនេះជួលដើម្បីពពោះ។ ខណៈ Ronaldo និង Rodriguez មានកូនស្រីជាមួយគ្នាម្នាក់ឈ្មោះថា Alana Martina បច្ចុប្បន្នមានអាយុ៣ឆ្នាំ៕ (ដកស្រង់ចេញពី ESPN និង Marca)








ចែករំលែកព័តមាននេះ