ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ប្រដេញ​ចាប់ ក្រឡាប់​រថយន្ត​ចេញ​ឈើ​ប្រណីត

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សេរី​ទំនើប​១​គ្រឿងម៉ាកលុចស៊ីសពាក់ស្លាក់លេខភ្នំពេញ 2AB-6919 ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រដេញ​ពីក្រោយ ដោយ​សង្ស័យថា​រថយន្ត​មាន​ដឹកឈើប្រណីត​ខុសច្បាប់​ចេញពី​ស្រុក​អូរ​រាំង កាលពី​ព្រលឹម ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សេរី​ទំនើប​១​គ្រឿងម៉ាកលុចស៊ីសពាក់ស្លាក់លេខភ្នំពេញ 2AB-6919 ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រដេញ​ពីក្រោយ ដោយ​សង្ស័យថា ​រថយន្ត​មាន​ដឹកឈើប្រណីត​ខុសច្បាប់​ចេញពី​ស្រុក​អូរ​រាំង កាលពី​ព្រលឹម ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវបំបែក​ស្រុក​ចាស់ ស្ថិត​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់​ថា រថយន្ត​ខាងលើ​ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ហ៊ឹ​ម សុ​ផាត ជាមេបញ្ជាការ​(​គ.​៣) ដែល​​ទើបតែ​ដក​មុខ​តំណែង​ថ្មី​ៗ​នេះ ។​ប្រភព​បាន​បន្ត​ថា រថយន្ត​ខាងលើ​ដឹង​ឈើ​ចំនួន​៣​សន្លឹក មាន​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ ​បាន​រង​របួសស្រាលផងដែរ ។