ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ដែល​បាក់​សន្ទះ​ប្រឡាយ​មួយ​កន្លែង ក្នុង​ខណ្ឌដង្កោ ត្រូវ​បិទ​ផ្ចិត​ទាំងស្រុង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១​នេះ ចំណុច​ទំនប់​ដែល​បាក់​សន្ទះ ត្រូវ​បាន​បិទ​ផ្ចិត រួចរាល់​ទាំងស្រុង​ហើយ នៅ​ចំណុច​ប្រឡាយ​មួយ​កន្លែង​លើស​ណ្ត​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​ភូមិ​កន្ទុយ​ទឹក…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១​នេះ ចំណុច​ទំនប់​ដែល​បាក់​សន្ទះ ត្រូវ​បាន​បិទ​ផ្ចិត រួចរាល់​ទាំងស្រុង​ហើយ នៅ​ចំណុច​ប្រឡាយ​មួយ​កន្លែង​លើស​ណ្ត​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​ភូមិ​កន្ទុយ​ទឹក ជាប់​ព្រំប្រទល់​ភូមិ​ក្រាំង និង​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ចំណែកឯ​កម្ពស់​ទឹកបាន​ស្រក​ពី​០.៥​ម៉ែត្រ ទៅ ០.៧​ម៉ែត្រ ពោល​គឺ​ទឹកជំនន់ នឹង​មិន​បន្ថែម​ការ​ពង្រីក​វិសាលភាព​លិចលង់​ទៀត​ឡើយ ហើយ​ទីតាំង​ដែល​ទឹក​ជន់​លិច បាន​និង​កំពុង​ស្រក​ជា​បណ្តើរ​ៗ ឈាន​ទៅ​ដំណើរការ​ជីវភាព​រស់នៅ​ធម្មតា​ឡើង​វិញ នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ការងារ​រៀបចំ​បាវ​ខ្សាច់​ធំ​-​តូច ដែល​បាន​ដាក់​រៀប​ពី​ភាគ​ខាងលើ​សំណង់​ទំនប់​-​ផ្លូវ​ចាស់ ដើម្បី​កាត់​បន្ថយ​ចរន្តទឹក​ហូរ​បុក​ខ្លាំង និង​ការងារ​ឆ្កឹះ​យក​តួ​សំណង់​ចាស់ (​សល់​ពី​ជំនាន់​ប៉ុ​ល​ពត​) ត្រូវ​បាន​អនុវត្ត​រួចរាល់ ។

ពេល​នេះ ក្រុមការងារ បាន​និង​កំពុង​បន្តការងារ​ចាក់​បំពេញ​ដី​តួរ​ផ្លូវ​ទំនប់​ឲ្យ​រឹង​មាំ​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​បម្រើ​ឲ្យ​ការ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កន្ទុយ​ទឹក ភូមិ​ក្រាំង និង​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុម​មន្ត្រី​បច្ចេកទេស​ក្រសួង បាន​បន្ត​បេសកកម្ម​អន្តរាគមន៍ នៅ​ចំណុច​ទំនប់​បាក់​លើ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​ភូមិ​កន្ទុយ​ទឹក ជាប់​ព្រំប្រទល់​ភូមិ​ក្រាំង និង​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ ។

រហូត​មក​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ផែនការ​តំណាក់កាល​ទី​១ អនុវត្ត​បាន​សម្រេច​ហើយ ពោល​គឺ​បន្ថយ​ចរន្តទឹក​ខ្លាំង មិន​មាន​សកម្មភាព​បង្ក​ការ​ហូរ​បុក​បាក់​បន្ថែម​ទៀត​នោះ​ទេ ។ ការងារ​កំពុង​ដំណើរការ​ល្អ​ទៅ​តាម​ផែនការ​កំណត់​ដែល ឯកឧត្តម​រដ្ឋមន្ត្រី បាន​ដាក់​ចេញ រហូត​ដល់​ទទួល​បាន​ជោគជ័យ ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ