ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កញ្ឆា​ស្ងួត​ជិត​២​តោន​ ត្រូវថៃចាប់បាន​​ក្នុង​​ខេត្ត Korat

2 ឆ្នាំ មុន

ថៃ ៖ អាជ្ញាធរ​ចៃ​រឹបអូស​កញ្ឆា​ស្ងួត​បាន​ចំនួន ១.៨២៤​គីឡូក្រាម បន្ទាប់​ពី​ចាប់​បាន​បុរស ៤​នាក់​នាក់​កាលពី​ថ្ងៃ​ពុធ​ ទី​27 តុលា

ថៃ ៖ អាជ្ញាធរ​ចៃ​រឹបអូស​កញ្ឆា​ស្ងួត​បាន​ចំនួន ១.៨២៤​គីឡូក្រាម បន្ទាប់​ពី​ចាប់​បាន​បុរស ៤​នាក់​នាក់​កាលពី​ថ្ងៃ​ពុធ​ ទី​27 តុលា ម្សិលមិញ​នេះ​ នៅ​ខេត្ត Korat​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ Somprasong Yenthuam​។

ការ​ចាប់​នោះ​កើតឡើង​បន្ទាប់​ពី​មានការ​ផ្តល់​ព័ត៌មាន​ថា មាន​កញ្ឆា​ហាប់​ក្នុង​បរិមាណ​ដ៏​ច្រើន​នឹង​ធ្វើ​ដំណើរ​ពី​ទីក្រុង Khon Kaen ទៅ​កាន់​ក្រុង Nakhon Ratchasima ស្ថិត​ក្នុង​ខេត្ត Korat តាម​បណ្តោយ​មហាវិថី Mitrapap​។

ប៉ូ​លី​ស​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ផ្លុ​វ ដើម្បី​ស្ទាក់​ចាប់​កញ្ឆា​ទាំងនោះ​។ ជា​លទ្ធផល នៅ​ព្រឹក​ថ្ងៃ ក្រុម​ប៉ូ​លី​សបាន​ចាប់​រថយន្ត​ចំនួន ៣​គ្រឿង​ធ្វើ​ដំណើរ​ចន្លោះ​ស្រុក Sida និង​ស្រុក Nong Daeng​។

រថយន្ត​ទី​មួយ ដែល​មាន​ស្ទី​គ័​រ​របស់​សមាគម​ន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ គឺជា​រថយន្ត​នាំ​ផ្លូវ​។ ចំណែក​រថយន្ត ២​គ្រឿង​ទៀត​មាន​ដឹក​កញ្ឆា​ស្ងួត​កៀប​រួច​ចំនួន ១.៨២៤​គីឡូក្រាម​ដែល​មាន​តម្លៃ ១១០​លាន​បាត ឬ​ស្មើ​ជាង ៣,៣​លាន​ដុល្លារ​។

បុរស​ទាំង ៤​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បាន​សារភាព​ថា គេ​បាន​ផ្តល់​ប្រាក់​ចំ​មួន ៥០.០០០​បាត​ដល់​ពួក​គាត់​ដើម្បី​ធ្វើការ​ដឹក​ជញ្ជូន​កញ្ឆា​ពី​ខេត្ត​ព្រំដែន​ទៅ​កាន់​ទីក្រុង​បាងកក​។ ពួក​គេ​រង​ការ​ចោទប្រកាន់​ពី​បទ​គ្រប់គ្រង​គ្រឿងញៀ.ន​ដើម្បី​លក់​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ