កម្ពុជានៅតែកំណត់យកខែធ្នូ ឆ្នាំ២០២១ ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាទូកក្ដោងអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើទោះជាស្ថានភាពកូវីត១៩ នៅតែបន្តរីករាលរាល ក៏កម្ពុជានៅរក្សាជំហរធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការ
រាជធានីភ្នំពេញ ៖ បើទោះជាស្ថានភាពកូវីត១៩ នៅតែបន្តរីករាលរាល ក៏កម្ពុជានៅរក្សាជំហរធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការ
រាជធានីភ្នំពេញ ៖ បើទោះជាស្ថានភាពកូវីដ១៩ នៅតែបន្តរីករាលរាល ក៏កម្ពុជានៅរក្សាជំហរធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នាចុងឆ្នាំ២០២១នេះ នៅក្នុងខេត្តព្រះសីហនុ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ អោយចាប់អារម្មណ៍នោះផង ។
យោងតាមសេចក្ដីប្រកាសចុងក្រោយ ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ លោក ថោង ខុន នៅតែបន្តថ្លែងថាការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ នឹងនៅតែកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះជាការរៀបចំនេះ គឺមិនអាចមានកីឡាករមកច្រើនប្រទេសចូលរួម។ ប្រព្រឹត្តនេះ នៅតែរក្សាធ្វើឡើងនៅឆ្នេរអូរឈើទាល ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ដោយមានប្រទេសប្រហែលជា៧ប្រទេសចូលរួម។
ការប្រកួតកីឡាទូកក្តោងដែល មានកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាត្រូវរក្សាការពារអោយម៉ត់ចត់បំផុត ដើម្បីកុំអោយមានហានិភ័យពីកូវីត១៩។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣ លោកវ៉ាត់ ចំរើន បានថ្លែងថា គោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះទូកក្តោងនៅចុងឆ្នាំ២០២១នេះ គឺដើម្បីជម្រុញលើក កម្ពស់គុណផល កីឡាកម្រិតខ្ពស់របស់កីឡាទូកក្ដោងកម្ពុជានៅមុនការត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ថ្វីដ្បិតតែការរៀបចំនៅក្នុងបរិបទនាពេលនេះ គឺមិនអាចអោយកម្ពុជារៀបចំអោយគគ្រឹកគគ្រេងខ្លាំង តែក៏ត្រូវតែបានជោគជ័យផងដែរ។
លោក វ៉ាត់ ចំរើន បន្តថា ការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ គឺជាការប្រកួតតេស្តសាកល្បងមើលការរៀបចំប្រភេទកីឡាមួយ ដើម្បីទុកជាបទពិសោធឆ្ពោះទៅការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ព្រោះបើកម្ពុជារៀបចំបានល្អ សម្រាប់ស៊ីហ្គេមខាងមុខ ក៏កាន់តែមិនពិបាក។ យ៉ាងណាមិញលោកថា បរិយាកាសនៃការរៀបចំគឺមិនដូចគ្នានោះទេ ដោយសារតែការប្រកួតនៅចុងឆ្នាំនេះ ត្រូវចំកូវីតមិនទាន់ស្ងប់ ដែលពិបាករៀបចំអោយកក្រើក តែសម្រាប់ស៊ីហ្គេម គឺនៅឆ្ងាយទៀត ដែលអាចអោយកម្ពុជារៀបចំបានធំដុំខ្លាំង។ លោកគូសបញ្ជាក់ថា គោលដៅចម្បង នៃការទទួលធ្វើម្ចាស់ផ្ទះកីឡាទូកក្តោងថ្នាក់តំបន់ចុងឆ្នាំនេះ គឺដើម្បីអោយអន្តរជាតិដឹងពីកម្លាំងរបស់កម្ពុជា និង ម្យ៉ាងដើម្បីអោយកីឡាករទូកក្ដោងកម្ពុជាកាន់តែមានទឹកចិត្ត ព្រោះបានធ្វើជាម្ចាស់ផ្ទះ។ ការរៀបចំនេះ ក៏ជាកិត្តិយស និងកិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះផងដែរ ទើបកម្ពុជារក្សាជំហររៀបចំ បើទោះជាកូវីដនៅតែជាបញ្ហាបារម្ភក្តី។
សម្រាប់សមាសភាពថ្នាក់ដឹកនាំគណៈកម្មការរៀបចំព្រឹត្តិការណ៍ទូកក្ដោងអាស៊ីអាគ្នេយ៍ខាងលើសម្រាប់ភាគីកម្ពុជា រួមមាន លោកបណ្ឌិត ថោង ខុន ជាប្រធាន,ឯកឧត្តម វ៉ាត់ ចំរើន ជាអនុប្រធានអចិន្ដ្រៃយ៍ រួមជាមួយអនុប្រធាន ៣រូបទៀត គឺមានលោក ឈន សុភាព, លោក ថោង រដ្ឋសក្ដិ និងលោក ម៉ាង ស៊ីណេត។ រីឯសមាជិកគណៈកម្មការមាន ៦រូប រួមមានលោក អ៊ុក សិទ្ធិជាតិ, លោក គៀត ច័ន្ទថារិទ្ធ, លោក ហ៊ឹម យ៉ាន, លោក អ៊ុក សីហា និងលោក សោម សុទ្ធរិទ្ធិពង្ស។ ក្នុងនោះក៏មានការបែងចែកគណៈកម្មការជំនាញចំនួន ៦ផ្សេងទៀតផងដែរដែរ។
លោកពន្យល់ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គ្រោងរៀបចំពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ក្រោមកិច្ចសហការរៀបចំរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គ្រោងមានការចូលរួមពីកីឡាករ ១៥០នាក់ មកពី ៧ប្រទេស ។ លោកបញ្ជាក់ទៀតថា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនេះ យើងនឹងទទួលធ្វើបដិណ្ឋាកិច្ចភ្ញៀវមកចូលរួមទាំង៧ប្រទេសឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព ពីជំងឺកូវីដ១៩ តាមស្តង់ដា (S O P)។ ទីតាំងដែលត្រូវជ្រើសជាកន្លែងប្រកួតទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅទឹកដីកម្ពុជានេះ គឺឆ្នេរអូឈើទាលដែលជាទីប្រជុំជនធំតែម្ដង៕
ចែករំលែកព័តមាននេះ