ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លែង​ឱ្យ​​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​ទីក្រុង​តូច​ៗ​ទៀត​ហើយ

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​បាន​ធ្វើការ​ដាក់​កំហិត​ទីក្រុង​តូច​ៗ​របស់​ខ្លួន​មិន​ឲ្យ​សាងសង់​អគារ​ខ្ពស់​ទៀត​ឡើយ ដែល​វា​ជា​ចំណាត់ការ​មួយ​

ចិន ៖ ប្រទេស​ចិន​បាន​ធ្វើការ​ដាក់​កំហិត​ទីក្រុង​តូច​ៗ​របស់​ខ្លួន​មិន​ឲ្យ​សាងសង់​អគារ​ខ្ពស់​ទៀត​ឡើយ ដែល​វា​ជា​ចំណាត់ការ​មួយ​ក្នុង​គោលបំណង​បង្ក្រាប​ទៅ​លើ​គម្រោង​ឥតប្រយោជន៍​។

ទីក្រុង​ណា​ដែល​មាន​ប្រជាជន​តិច​ជាង ៣​លាន​នាក់​នឹង​មិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​សាងសង់​អគារ​ខ្ពស់​ជាង​១៥០​ម៉ែត្រ​ឡើយ ចំណែក​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាង​នេះ មិន​អាច​សង់​អគារ​ខ្ពស់​ជាង ២៥០​ម៉ែត្រ​។

ប្រទេស​ចិន​មាន​បំរាម​រួច​មក​ហើយ​សម្រាប់​ការ​សាងសង់​អគារ​ខ្ពស់​ជាង ៥០០​ម៉ែត្រ​។

ចិន​គឺជា​ប្រទេស​ដែល​មាន​អគារ​ខ្ពស់​ៗ​ជា​ច្រើន​ក្នុង​លោក​ដូច​ជា​អគារ Shanghai Tower កម្ពស់ ៦៣២​ម៉ែត្រ និង​អគារ Ping An Finance Centre កម្ពស់ ៥៩៩​ម៉ែត្រ​នៅ​ទីក្រុង Shenzhen​។

របាយការណ៍​ក្នុងស្រុក​បាន​និយាយ​ថា ខណៈ​ដែល​អគារ​ខ្ពស់​ៗ​ត្រូវការ​សាងសង់​នៅ​ទីក្រុង​មាន​មនុស្ស​រស់នៅ​ច្រើន​ដូច​ជាទី​ក្រុង Shanghai និង Shenzhen នៅ​ទីក្រុង​ផ្សេង​ៗ​មិន​ខ្វះ​ដី​ឡើយ ហើយ​អគារ​ខ្ពស់​ៗ​ទាំងនោះ​ត្រូវ​បាន​សាងសង់​ឡើង​ភាគច្រើន​ដោយ​ហេតុផល​ឥតប្រយោជន៍​។

កាលពីដើម​ឆ្នាំ​នេះ ប្រជាជន​រាប់រយ​នាក់​បាន​រត់​ចេញ នៅ​ពេល​អគារ​កម្ពស់ ៣៥០​ម៉ែត្រ​ឈ្មោះ SEG Plaza ស្ថិត​ក្នុង​ទីក្រុង Shenzhen មាន​សភាព​ទេរ​។

ចិន​កំពុង​ចាត់វិធានការ​លើ​គម្រោង​ឥតប្រយោជន៍​ជា​ច្រើន ដោយ​ធ្វើការ​រិះគន់​អ្នក​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ថា​ឈ្លក់​វង្វេង​នឹង​ការ​សាងសង់​អគារ​ទាក់ទាញ​ចំណាប់អារម្មណ៍​។

ដើមឆ្នាំ​នេះ ចិន​បាន​ចេញ​បម្រាម​លើ​ស្ថាបត្យកម្ម​ដែល​មាន​រូបរាង​មិន​ស្អាត​។

ក្នុង​សេចក្តី​ប្រកាស​រួម​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រសួង​លំនៅ​ដ្ឋា​ន និង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​បាន​បំភ្លឺ​ថា នឹង​មានការ​លើកលែង​ជា​ពិសេស ប្រ​សិន​ទីក្រុង​មួយ​ដែល​មាន​ប្រជាជន​តិច​ជាង ៣​លាន​នាក់​ចង់​សាងសង់​អគារ​កម្ពស់​តិច​ជាង ១៥០​ម៉ែត្រ​។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ពួក​គេ​មិន​អាច​សាងសង់​អគារ​ខ្ពស់​ជាង ២៥០​ម៉ែត្រ​បាន​ឡើយ​។

ដូច​គ្ន​នេះ​ដែរ ទីក្រុង​ណា​ដែល​មាន​ប្រជាជន​ច្រើន​ជាង ៣​លាន​នាក់​អាច​ដាក់​ស្នើ​សុំ​ដើម្បី​សាងសង់​អគារ​ខ្ពស់​ជាង ២៥០​ម៉ែត្រ ប៉ុន្តែ​ហាមឃាត់​ដាច់ខាត​លើ​អគារ​ខ្ពស់​ជាង ៥០០​ម៉ែត្រ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ