ពុលត្រីកំពត ស្លា.ប់ម្នាក់និង៧នាក់ទៀត សង្គ្រោះទាន់ពេល
ខេត្តសៀមរាប ៖ ពលរដ្ឋ៨នាក់បានបានផឹកស្រា និងក្លែមជាមួយត្រីកំពត ក៏ស្រាបតែពុល ក្អួតចង្អោរ ស្លា.ប់ម្នាក់ និង៧នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្
ខេត្តសៀមរាប ៖ ពលរដ្ឋ៨នាក់បានបានផឹកស្រា និងក្លែមជាមួយត្រីកំពត ក៏ស្រាបតែពុល ក្អួតចង្អោរ ស្លា.ប់ម្នាក់ និង៧នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្
ខេត្តសៀមរាប ៖ ពលរដ្ឋ៨នាក់បានផឹកស្រា និងក្លែមជាមួយត្រីកំពត ក៏ស្រាបតែពុល ក្អួតចង្អោរ ស្លាប់ម្នាក់ និង៧នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះបានទាន់ពេលវេលា ។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៣នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិគោកវត្ត ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្ត សៀមរាប ។ លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការ នគរបាលស្រុកវ៉ារិន បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះថា ក្រោយពីមានពលរដ្ឋរាយការណ៍មកថា មានមនុស្សពុលត្រីកំពតរហូតដល់ស្លាប់ ទើបកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗពេលនោះ ក៏ធ្វើការសាកសួរពីមូលហេតុ ។
លោកបន្តថា ពលរដ្ឋទាំងនោះបានពុលត្រីកំពត រហូតមានអ្នកស្លាប់ម្នាក់ និង៧នាក់ផ្សេងទៀតកំពុងជួយសង្គ្រោះ បណ្តាលមកពីពួកគាត់បាននាំគ្នាទៅបាចត្រីនៅចំណុចត្រពាំងរុនខាងជើង ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ហើយបានត្រីកំពត ក៏នាំគ្នាយកមកបំពងក្លែមស្រាសរតែម្ដង ។ លុះដល់ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ទើបពលរដ្ឋទាំង៨នាក់ ក្អូតចង្អោរតែម្តង ទើបធ្វើឱ្យមានការភ្ញាក់ផ្អើល បន្ទាប់មកលោក ក៏បានហៅរថយន្តដឹកយកទៅសង្គ្រោះ ។ លោកបានបញ្ជាក់ថា ជនរងគ្រោះចំនួន៨នាក់ ក្នុងនោះស្លាប់ម្នាក់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពស្រែណូយ មានឈ្មោះ មឿត ម៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ ។
ចំណែក៧នាក់ទៀតមាន ទី១/ឈ្មោះ យ៉េត លី ភេទប្រុស អាយុ២៩ឆ្នាំ ទី២/ឈ្មោះ ឡម ភ័ណ ភេទប្រុស អាយុ៤២ឆ្នាំ ទី៣/ ឈ្មោះ ទី ថង ភេទប្រុសអាយុ៤១ឆ្នាំ ទី៤/ឈ្មោះ ហៀត ហឿយ ភេទប្រុស អាយុ២៨ឆ្នាំ ទី៥/ឈ្មោះ ញ៉ាវ រ៉េត ភេទប្រុស អាយុ៣៩ ទី៦/ឈ្មោះ សូ សារោន ភេទស្រី អាយុ៤៤ឆ្នាំ ទី៧/ឈ្មោះ រ៉េត ផានេត ភេទប្រុស អាយុ១៤ឆ្នាំ ហើយអ្នកទាំង៨នាក់នោះ មានទីលំនៅភូមិកើតហេតុខាងលើ ។ លោកបញ្ជាក់បន្ថែមថា ពលរដ្ឋទាំង៧នាក់ដែលបានរួចពីស្លាប់នោះ មកដល់រសៀលថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៦ បានធូរស្រាល និងវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ។
លោកបញ្ជាក់បន្ថែមទៀតថាក្រោយពីធ្វើការពិនិត្យរបស់សមត្ថកិច្ចចម្រុះ បានបង្ហាញថា នៅលើដងខ្លួនសពជនរងគ្រោះ និងពលរដ្ឋដែលក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះទាន់ពេលវេលានេះ ពិតជាបានពុលដោយសារត្រីកំពត ពិតប្រាកដមែន មិនមែនពុលស្រាសនោះទេ ។ សូមរំលឹកផងដែរថា នេះគឺជាលើកទី១ហើយ សម្រាប់ខេត្តសៀមរាបដែលពលរដ្ឋបរិភោគត្រីកំពត ពុល និងក្អួតចង្អោរ បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និង៧នាក់ទៀត ដែលបានជួយសង្គ្រោះទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ